ក្រុងដាកា៖ បុគ្គលិកសេវាពន្លត់អគ្គិភ័យនាថ្ងៃព្រហស្បតិ៍នេះបានបន្តប្រតិបត្តិការជួយសង្គ្រោះ ខណៈចំនួនអ្នកស្លាប់ដោយការបំផ្ទុះដ៏ខ្លាំងមួយនៅអគារពាណិជ្ជកម្មក្នុងរដ្ឋធានីដាការបស់បង់ក្លាដែសកើនដល់ ១៩នាក់។ យោងតាមមន្ត្រីសេវាពន្លត់អគ្គីភ័យ ក្រុមទាហានក៏បានចូលរួមក្នុងការជួយសង្គ្រោះផងដែរ។
ឧត្តមសេនីយឯក Md Main Uddin អគ្គនាយកសេវាអគ្គីភ័យ និងការពារជនស៊ីវិលបង់ក្លាដែសបានអះអាងថាយ៉ាងហោចណាស់មនុស្ស ១៩នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះដ៏ធំដែលបានកើតឡើងនៅម៉ោងប្រហែល ៥៖០០ ល្ងាចកាលពីថ្ងៃអង្គារ នៅអាគារ Cafe Queen ក្នុងទីក្រុង Gulistan's Siddique Bazar។ ប្រធានរដ្ឋបាលស្រុក Dhaka លោក Mohammad Mominur Rahman បានប្រាប់សារប័ត៌មានស៊ីនហួរកាលពីយប់ថ្ងៃអង្គារថា "យើងបានដឹងថាមនុស្សយ៉ាងហោចណាស់ ៥០០ នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ" ដោយបន្ថែមថាជនរងគ្រោះ ២០ នាក់ដែលមានរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្រ Dhaka ។
បន្ទាប់ពីបានពិនិត្យកម្មវិធីព្យាបាលជនរងគ្រោះដោយការបំផ្ទុះនោះ រដ្ឋមន្ត្រីសុខាភិបាលបង់ក្លាដែស លោក Zahid Maleque បាននិយាយថា អ្នកស្លាប់ភាគច្រើនកើតឡើងដោយសារការហូរឈាមចេញពីរបួសក្បាល៕