ភ្នំពេញ៖ កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ(U-22) នឹងត្រូវប្រកួតជាមួយក្រុមអាយុក្រោម២២ឆ្នាំ(U-22)ម៉ាឡេស៊ី ក្នុងពានរង្វន់ Merlion Cap ឆ្នាំ២០២៣ នៅសិង្ហបុរី។ សម្រាប់ក្រុមកម្ពុជា ដើម្បីវាសស្ទងសមត្ថភាពកីឡាករដែលបានហ្វឹកហាត់ ក្នុងការត្រៀមខ្លួនក្នុងការដណ្ដើមមេដាយនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម។
ព្រឹត្តិការណ៍ពានរង្វាន់ Merlion Cap ក្រុម U-22កម្ពុជានឹងត្រូវប៉ះជាមួយម៉ាឡេស៊ីនៅថ្ងៃទី ២៤ ខែ មីនា មុនការជួបគ្នារវាងម្ទាស់ផ្ទះ សិង្ហបុរី ប៉ះហុងកុង។ ដែលមានក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំមាន៤ប្រទេសដែលនឹងចូលរួមប្រកួតមាន សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី និងហុងកុង ដើម្បីប្រកួតដណ្ដើមពាន Merlion Cap នេះ ។
គួរបញ្ជាក់ដែរថា ការប្រកួតពានរង្វាន់ Merlion Capនេះ បានចាប់ផ្ដើមបង្កើតឡើងពីប្រទេសសិង្ហបុរីបានបង្កើតដំបូងនៅឆ្នាំ១៩៨២ រហូតដល់ឆ្នាំ២០១៩ ហើយត្រូវបានអាកខានការរៀបចំការប្រកួតរយៈពេល៣ឆ្នាំ។ ដល់ឆ្នាំ២០២៣នេះ ប្រទេស សិង្ហបុរី ក៏ត្រូវបានបើកដំណើរការប្រកួតជាថ្មី ដែលចាប់ផ្ដើមនៅថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ ខែ មីនា នៅប្រទេសសិង្ហបុរី ដែលមានក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំមាន៤ប្រទេសដែលនឹងចូលរួមប្រកួត៕