Yearendyearend1140x150
Img 0571

ចិនអំពាវនាវឱ្យមានការ«ចរចាសន្តិភាព»លើអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang

ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នាថ្ងៃអង្គារនេះបានចាត់ទុក វិបត្តិអ៊ុយក្រែនគឺជាសោកនាដកម្មមួយដែលអាចនិងបង្កទៅជាជម្លោះទ្រង់ទ្រាយធំ ហើយលោក៏បានអំពាវនាវឲ្យមានកិច្ចចរចាសន្តិភាពគួរតែចាប់ផ្តើមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Qin បានចាត់ទុកវិបត្តិសង្រ្គាមអ៊ុយក្រែននេះគឺជាការផ្ទុះឡើងនៃបញ្ហាដែលបានបង្កើតឡើងនៅក្នុងអភិបាលកិច្ចសន្តិសុខរបស់អឺរ៉ុប។ រដ្ឋមន្រ្តីរូបនេះបន្ថែមថា វាមានប្រវត្តិស្មុគស្មាញ និងហេតុផលស្មុគស្មាញ ក៏ប៉ុន្តែប្រទេសចិនតែងតែធ្វើការវិនិច្ឆ័យដោយខ្លួនឯង ហើយសម្រេចចិត្តលើជំហររបស់ខ្លួនដោយឯករាជ្យដោយផ្អែកលើគុណសម្បត្តិនៃបញ្ហានេះ។

សម្រាប់លោក Qin "ចិនមិនបានបង្កើតវិបត្តិ ហើយក៏មិនមែនជាភាគីនៃវិបត្តិដែរ ដោយចិន មិនបានផ្តល់អាវុធដល់ភាគីណាមួយនៃជម្លោះ។ ហេតុអ្វីបានជានៅលើផែនដីមានការស្តីបន្ទោស ការដាក់ទណ្ឌកម្ម សម្ពាធ និងសូម្បីតែការគំរាមកំហែងដល់ប្រទេសចិន? តិចជាងពីរសប្តាហ៍មុន ប្រទេសចិនបានចេញឯកសារស្តីពីជំហររបស់ខ្លួនស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ដោយចិនផ្តល់នូវសំណើចំនួន ១២ រួមទាំងការគោរពអធិបតេយ្យភាពនៃប្រទេសទាំងអស់ បោះបង់គំនិតនៃសង្រ្គាមត្រជាក់ ការបញ្ឈប់អរិភាព និងការបន្តការចរចាសន្តិភាព។

លោកបន្ថែមថា "ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងសម្រាប់កិច្ចចរចាសន្តិភាពត្រូវបានបំផ្លាញម្តងហើយម្តងទៀតដោយសារតែការលូកដៃនៃប្រទេសលោកខាងលិច។ លោក Qin សង្គត់ធ្ងន់ថា "យើងត្រូវជ្រើសរើសទាំងការបញ្ឈប់អរិភាព ស្តារសន្តិភាព និងបន្តការដោះស្រាយនយោបាភ្លាមៗជៀសវាងសង្រ្គាមមួយនេះនិងប្រែក្លាយទៅជាសង្រ្គាមធំ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង