Smart saver cctime web bannertif

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បេ្តជ្ញាការពារ«កេរ្តិ៍ដំណែល»គណបក្សហ៊ុនស៊ិនប៉ិច

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជា​បុត្រា​ច្បង​របស់​ព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ព្រះប្រធានគណបក្សហ៊្វុនស៊នប៉ិច បានបន្តចុះសកម្មភាពយាងជួបសំណេះសំណាលជាមួយអ្នកគាំទ្រ នៅក្នុងខេត្តកំពត។ក្នុងជំនួបនោះ ព្រះអង្គម្ចាស់បានប្រកាស បេ្តជ្ញាការពារ«កេរ្តិ៍ដំណែល»គណបក្សហ៊ុនស៊ិនប៉ិច។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ បានបន្តយាងចុះជួបសំណេះសំណាល និងសួរសុខទុក្ខ រចនាសម្ព័ន្ធ សកម្មជន ប្រជារាស្ត្រអ្នកគាំទ្រ ប្រមាណជាង ២០០នាក់ ស្ថិតនៅក្នុងភូមិតាឡង់ ឃុំត្នោចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងជំនួបនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារតស៊ូ របស់សមាជិក-សមាជិកា ថ្នាក់ដឹកនាំទាំងអស់នៅក្នុងខេត្តកំពត ដែលនៅតែមានភក្តីភាព ស្មោះត្រង់ស្រឡាញ់ និងគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។ 

បើតាមព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអង្គបានមានបន្ទួលទៀតថា ក្នុងឋានៈព្រះអង្គជាអ្នកបន្តវេន និងដឹកនាំគណបក្សមួយនេះ ព្រះអង្គបេ្តជ្ញាក្នុងការពារនូវកេរ្តិ៍ដំណែលរបស់គណបក្សហ៊ុនស៊ិនប៉ិច ដែលបានបង្កើតឡើងដោយអតីតព្រះមហាក្សត្រ។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង