Yearendyearend1140x150

តម្រូវការ«រថយន្តគ្រួសារ»នៅកម្ពុជាកើនឡើង៣០%ក្នុងឆ្នាំ២០២២ភាគច្រើនជារថយន្តថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/


ភ្នំពេញ៖ វិស័យយានយន្តកម្ពុជាមានកំណើនល្អប្រសើរនៅឆ្នាំ២០២២ ហើយទិន្នន័យបានបង្ហាញថា ការលក់រថយន្តលក្ខណៈគ្រួសារនៅកម្ពុជាមានការកើនឡើងប្រមាណ៣០%នៅក្នុងឆ្នាំ២០២២បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមទិន្នន័យដែលផ្តល់ដោយលោក សឿន ដារ៉ា នាយកប្រតិបត្តិនៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា មកកាន់ស៊ីស៊ីថាមស៍។

លោក សឿន ដារ៉ា បានមានប្រសាសន៍ថា ជាមួយកំណើននេះ រថយន្តថ្មីមានកំណើនជាង៥០% ដោយឡែករថយន្តជជុះមានកំណើនត្រឹម២០%តែប៉ុណ្ណោះ ហើយកំណើននេះបានបង្ហាញថារថយន្តថ្មីបានចាប់យកចំណែកទីផ្សារប្រមាណជិត៤០% ដោយឡែករថយន្តជជុះគឺធ្លាក់មកត្រឹម៦០%តែប៉ណ្ណោះ ដូចនជយើងសង្កេតឃើញថា វិស័យយានយន្តមនៅកម្ពុជាមានការវិវឌ្ឍល្អប្រសើរ ហើយជាពិសេសនោះគឺរថយន្តថ្មីមានការគាំទ្រ និងពេញនិយមពីអតិថិជនច្រើននៅក្នុងឆ្នាំ២០២២។

បើតាមលោក សឿន ដារ៉ា មូលហេតុដែលធ្វើឱ្យទីផ្សារមានកំណើនខ្ពស់ក្នុងឆ្នាំ២០២២ គឺដោយសារគម្រោងជាច្រើនបានផ្អាកក្នុងឆ្នាំ២០២១ ព្រោះរងផលប៉ះពាល់កូវីដ-១៩ បានរាំងស្ទះដល់ដំណើរការអាជីវកម្មជាច្រើនក្នុងប្រទេស ដែលនាំឱ្យតម្រូវការយានយន្តបានធ្លាក់ចុះផងដែរ។ មួយទៀត ស្ថានភាពនៅជុំវិញសកលលោកគឺមិនមានភាពច្បាស់លាស់ ដែលបង្កឱ្យមានបញ្ហាប្រឈមកើតមានឡើងជាបន្តបន្ទាប់ ហើយបានប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ ហើយកត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធំបានផ្អាកទិញរថយន្តដែរ។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានគម្រោងវិនិយោគលើរោងចក្រដំឡើងយានយន្តចំនួន៩ ក្នុងនោះគម្រោងចំនួន៣បានកំពុងដំណើរការនិងដាក់ដំឡើងរថយន្តរួចរាល់ហើយដើម្បីបំពេញតម្រូវការក្នុងស្រុក។

លោក សឿន ដារ៉ា យល់ថា នៅពេលដែលគម្រោងវិនិយោគលើរោងចក្រដំឡើងយានយន្តកាន់តែច្រើននៅកម្ពុជា នាពេលនោះកម្ពុជានឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនដូចជា ការបង្កើតការងារជូនប្រជាពលរដ្ឋ ការប្រមូលចំណូលពន្ធសម្រាប់អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាកត្តាជំរុញសេដ្ឋកិច្ចកម្ពុជា។

ចំពោះតម្លៃរថយន្ត អាចនឹងមានតមម្លៃធ្លាក់ចុះជាងមុនបន្តិចសម្រាប់រយៈពេលវែង ដោយឡែករយៈពេលខ្លីតម្លៃអាចប្រហាក់ប្រហែលនឹងតម្លៃរថយន្តនាំចូល ដោយសារតែក្រុមហ៊ុនជាច្រើនបានចំណាយខ្ពស់សម្រាប់វិនិយោគលើរោងចក្រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង