Cc times  web banner kh

ធនាគារ អេស៊ីលីដា គ្រោងនឹងបន្ថែមមូលនិធិយ៉ាងតិច១ពាន់២រយលានដុល្លារនៅឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា

បាត់ដំបង៖ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា បានអះអាងថា ២០២៥ ជាឆ្នាំដ៏ល្អពិសេស សម្រាប់ការរីកចម្រើនលូតលាស់ខ្លាំងរបស់ធនាគារ អេស៊ីលីដា ដោយធនាគារបន្ថែមមូលនិធិសម្រាប់ការីកលូតលាស់យ៉ាងតិច ១ពាន់២រយលានដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់ការអនុវត្តផែនការអាជីវកម្មរយៈពេលមធ្យម និងរយៈពេលវែង ក៏ដូចជាការគាំទ្រការលូតលាស់របស់វិស័យធនាគារ និងវិស័យសំខាន់ៗជាច្រើនទៀត។

លោកបណ្ឌិត អ៉ិន ចាន់នី បានអះអាងថា នៅឆ្នាំនេះ ធនាគារ អេស៊ីលីដា គ្រោងនឹងបន្ថែមមូលនិធិយ៉ាងតិច១ពាន់២រយលានដុល្លារ មានការកើនឡើងប្រមាណ៣ដងបើធៀបនឹងឆ្នាំមុន ដើម្បីជួយគាំទ្រដល់ការលូតលាស់របស់វិស័យធនាគារ និងវិស័យសំខាន់ៗមួយចំនួនទៀតដូចជាវិស័យកសិកម្ម សេវាកម្ម និងលក់រាយជាដើម។

កត្តានាំឱ្យប្រធាននាយកប្រតិបត្តិរូបនេះ សម្រេចបង្កើនមូលនិធិសម្រាប់ឆ្នាំនេះ គឺដោយសាររូបលោកផ្ទាល់បានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំជាពិសេស ដែលខ្លួនរំពឹងអាចមានការរីកចម្រើនលូតលាស់ខ្លាំង និងមានមូលនិធិច្រើនសម្រាប់ជួយគាំទ្រដល់ការអនុវត្តផែនការអាជីវកម្មក្នុងរយៈពេលមធ្យម និងរយៈពេលវែង។

លោកបណ្ឌិត អ៉ិន ចាន់នី វិស័យកសិកម្មជាវិស័យអាទិភាពមួយ ដែលធនាគារ អេស៊ីលីដា តែងយកចិត្តទុកដាក់ ព្រោះវិស័យនេះស្របនឹងគោលនយោបាយជាតិ និងមានពលកម្មការងារលើសពី៣០%។ ក្រៅពីវិស័យកសិកម្ម ធនាគារ អេស៊ីលីដា ក៏បានផ្ដល់កម្ចីសម្រាប់គាំទ្រដល់អាជីវកម្មលក់រាយ និងវិស័យសេវាកម្ម ព្រមទាំងឥណទានលំនៅឋានដំបូង ដែលជាទិសដៅរបស់ធនាគារ អេស៊ីលីដា៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង