
រុស្សី៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្សី នាថ្ងៃទី ៦ មីនា នេះបានគូសបញ្ជាក់ថាកងកម្លាំងរុស្សីបានស្ទាក់ចាប់ការវាយប្រហារពីគ្រាប់រ៉ុក្កែតដែលផលិតដោយសហរដ្ឋអាម៉េរិក ខណៈដែលអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយលុកជាង ១៣០ ការវាយប្រហារពីប្រទេសរុស្ស៊ី។ នេះបើយោងតាមការសង្ខេបព័ត៌មានផ្លូវការរបស់ប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃអាទិត្យថា ក្នុងរយៈពេល ២៤ ម៉ោងមុន ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Mi-8 របស់អ៊ុយក្រែន យន្តហោះគ្មានមនុស្សបើកចំនួន ១២ គ្រឿង និងស្ទាក់ចាប់គ្រាប់រ៉ុក្កែតចំនួន ៦ ពីប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket Systems (HIMARS) ដែលផលិតដោយសហរដ្ឋអាម៉េរិក។
យោងតាមក្រសួងបានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានវាយប្រហារទៅលើអង្គភាពអ៊ុយក្រែននៅក្នុងតំបន់រួមមាន Lyman, Kherson, Kupyansk និង Zaporozhye ហើយបានបំផ្លាញរថយន្តយោធារាប់សិបគ្រឿង។
ជាមួយគ្នានេះដែរ សេចក្តីសង្ខេបពីអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាលពីថ្ងៃអាទិត្យបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៊ីជាង ១៣០ ត្រូវបានវាយលុកនៅក្នុងតំបន់រួមមាន Kupyansk, Lyman និង Bakhmut ក្នុងរយៈពេល ២៤ ម៉ោងមុនដោយកងកម្លាំងអាកាសអ៊ុយក្រែនបានធ្វើការវាយប្រហារតាមអាកាសទៅលើមន្រ្តីយោធា និងឧបករណ៍របស់រុស្ស៊ីជាច្រើនកន្លែង៕