Yearendyearend1140x150
Img 0571

វៀតណាមគ្រោងដំឡើងពន្ធបារី ដើម្បីកាត់បន្ថយការជក់បារី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

វៀតណាម៖ ក្រសួងហិរញ្ញវត្ថុវៀតណាមបានចេញសេចក្តីព្រាងច្បាប់ដោយគ្រោងនិងដាក់ពន្ធកាន់តែខ្លាំងលើរោងចក្រផលិតបារី និងការនាំចូលបារី ដោយច្បាប់ព្រាងថ្មីនេះដើម្បីកាត់បន្ថយការជក់បារីក្នុងប្រទេស។

បើតាមមន្រ្តីវៀតពានបានឲ្យដឹងថាពន្ធដែលបច្ចុប្បន្នមានចំនួន ៧៥% នៃតម្លៃរោងចក្រ មានតែ ៣៨.៨៥% នៃតម្លៃលក់រាយប៉ុណ្ណោះ។ នេះគឺទាបជាង ៧០% នៃពន្ធតម្លៃលក់រាយ ដែលអង្គការសុខភាពពិភពលោកបានណែនាំ។ ពន្ធលើការប្រើប្រាស់ពិសេសរបស់វៀតណាមលើបារីគឺទាបបំផុតនៅក្នុងតំបន់អាស៊ាន ដែលខ្ពស់ជាងកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាប៉ុណ្ណោះ។

បន្ថែមពីនេះក្នុងនោះពន្ធប្រ៊ុយណេលើតម្លៃលក់រាយគឺ ៨១% ខណៈថៃមាន ៧០% និងសិង្ហបុរី ៦៩%។ ប្រទេសអ្នកអភិវឌ្ឍន៍ដូចជាប្រទេសបារាំងដាក់ពន្ធ ៨០% និងអាល្លឺម៉ង់ ៧៥%។ ទោះបីជាពន្ធលើការប្រើប្រាស់ពិសេសរបស់វៀតណាមបាននិងកំពុងកើនឡើងក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាមាត្រនៃអ្នកជក់បារីនៅតែមានកម្រិតខ្ពស់។ នៅឆ្នាំ ២០២០ បុរសជាង ៤២% ជក់បារី ខណៈពេលដែលគោលដៅគឺត្រូវកាត់បន្ថយមកត្រឹម ៣៧% នៅឆ្នាំ ២០២៥ និង ៣២.៥% នៅឆ្នាំ ២០៣០។

ក្រសួងបាននិយាយថា "ការជក់បារីត្រូវតែត្រូវបានគ្រប់គ្រងបន្ថែមទៀត ដោយសារការដំឡើងពន្ធលើការប្រើប្រាស់ពិសេសមិនទាន់សម្រេចបាននូវគោលដៅកាត់បន្ថយការជក់បារី"។ ដូច្នេះ គេកំពុងសម្លឹងមើលការដំឡើងពន្ធ និងបន្ថែមពន្ធបន្ថែមទៀត ដើម្បីកាត់បន្ថយការទិញបារីដែលមានគុណភាពទាប និងតម្លៃទាប។

តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាម លោកស្រី Angela Pratt បាននិយាយថា ប្រទេសនេះចាំបាច់ត្រូវខិតខំប្រឹងប្រែងឱ្យខ្លាំងជាងមុន ដើម្បីកាត់បន្ថយការជក់បារី ហើយការឡើងពន្ធលើបារី គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត។ អ្នកស្រីបន្តថា តម្លៃបារីក្នុងប្រទេសវៀតណាមទាបពេក ហើយតម្លៃមិនមែនជាបញ្ហាសម្រាប់យុវជនក្នុងការបង្កើតទម្លាប់ជក់បារីនោះទេ។

លោក Dao The Son សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Thuongmai បាននិយាយថា ប្រទេសមួយចំនួនតែងតែផ្លាស់ប្តូរពីពន្ធសមាមាត្រទៅជាពន្ធដាច់ខាត ឬការរួមបញ្ចូលគ្នានៃពន្ធទាំងពីរដើម្បីកាត់បន្ថយការប្រើប្រាស់បារី។ ពន្ធដាច់ខាតតែមួយលើបារីគ្រប់ប្រភេទនឹងការពារអ្នកជក់បារីពីការប្តូរពីប្រភេទថ្លៃទៅថោកជាង។

របាយការណ៍របស់អង្គការសុខភាពពិភពលោកបានរកឃើញថាចំនួនប្រទេសដែលដាក់ពន្ធសមាមាត្រលើបារីបានធ្លាក់ចុះពី ៥៧ ក្នុងឆ្នាំ ២០០៨ មក ៤២ ក្នុងឆ្នាំ ២០១៨ ខណៈពេលដែលប្រទេសដែលដាក់ពន្ធរួមបញ្ចូលគ្នាកើនឡើងពី ៤៨ ទៅ ៦៣ភាគរយ ក្នុងរយៈពេលនេះ។

លោកស្រី Nguyen Thi Thu Huong តំណាងមូលនិធិគ្រប់គ្រងថ្នាំជក់ក្រោមក្រសួងសុខាភិបាល បាននិយាយថា ការជក់បារីគឺជាបុព្វហេតុនៃការស្លាប់ជាង ៤០,០០០ នាក់នៅក្នុងប្រទេសវៀតណាមជារៀងរាល់ឆ្នាំ។ ដោយ២១% នៃការស្លាប់របស់បុរសគឺទាក់ទងនឹងការជក់បារី។ ជំងឺចំនួន ២៥ ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ឬមហារីកសួត គឺជាមូលហេតុចម្បងនៃការស្លាប់នៅក្នុងប្រទេសវៀតណាម។ កាលពីចុងឆ្នាំមុន ក្រសួងសុខាភិបាលបានហាមប្រាមបារីអេឡិចត្រូនិកដោយសារហានិភ័យខ្ពស់នៃការបំផ្លាញសុខភាពមនុស្ស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង