
រុស្សី៖ អ្នកនាំពាក្យក្រសួងការពារជាតិរុស្សីបានអះអាងថា ខ្លួនបានរារាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ខណៈអ៊ុយក្រែនបានឆ្លើយតបវិញថា កងកម្លាំងពិសេសរបស់ខ្លួនបានផ្តាច់ជីវិតទាហានរុស្សីអស់ជាច្រើនពាន់នាក់ក្នុងតំបន់ពិសេសៗជាច្រើន។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន Su-24 នៅទីក្រុង Donetsk ក្នុងការប្រយុទ្ធតាមផ្លូវអាកាស ហើយយន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួនប្រាំមួយគ្រឿងត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស។
លើសពីនេះ ការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការអនុវត្តការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំទៅលើឧបទ្វីបគ្រីមៀ ត្រូវបានរារាំង។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយលុកការវាយប្រហារជាច្រើនរបស់រុស្ស៊ីពីតំបន់រួមទាំងតំបន់ Kupyansk, និង Bakhmut ក្នុងរយៈពេល ២៤ ម៉ោង។ ក្នុងរយៈពេលដូចគ្នានេះ កងកម្លាំងអាកាស រ៉ុក្កែត និងកាំភ្លើងធំរបស់អ៊ុយក្រែន បានបើកការវាយប្រហារលើតំបន់ដែលកងទ័ព និងឧបករណ៍របស់រុស្ស៊ីឈរជើងថែមទៀតផង៕