Yearendyearend1140x150

ស៊ីរីរងទុក្ខជាខ្លាំងក្រោយអាម៉េរិកបាន«លួចប្លន់ប្រេង»ខ្លួនអស់ជាង១២ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ស៊ីរី៖ វិបត្តិថាមពលដែលបង្កឡើងដោយការត្រួតត្រាដោយខុសច្បាប់នៃអណ្តូងប្រេងរបស់ប្រទេសស៊ីរីដោយសហរដ្ឋអាម៉េរិក និងកងកម្លាំងប្រឆាំងស៊ីរីដែលខ្លួនគាំទ្របានធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អ្នកភូមិ និងពលរដ្ឋស៊ីរីជាច្រើនម៉ឺននាក់។

ជារៀងរាល់ថ្ងៃ អ្នកស្រុកនៅតាមទីជនបទនៃទីក្រុង Hama ត្រូវបង្ខំចិត្តចេញក្រៅដើម្បីស្វែងរកឈើស្ងួត និងអូសដើម្បីដុតកម្តៅសម្រាប់រដូវរងារ។ បើទោះបីជាមានគ្រោះថ្នាក់ដោយសារគ្រាប់មីន និងអាវុធយុទ្ធភណ្ឌផ្សេងទៀតដែលបង្គប់ដោយក្រុមរដ្ឋអ៊ីស្លាម (IS) និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតនៅក្នុងវាលខ្សាច់ស៊ីរីក៏ដោយ។ ជាលទ្ធផល ប្រជាជនស៊ីរីជាច្រើនបានស្លាប់ដោយសារពួកគេចង់ចំអិនអាហារសម្រាប់គ្រួសាររបស់ពួកគេ និងរក្សាផ្ទះរបស់ពួកគេឱ្យមានភាពកក់ក្តៅគ្រប់គ្រាន់ដើម្បីឆ្លងកាត់រដូវរងាដ៏អាក្រក់នេះ។

ទុក្ខលំបាករបស់ជនស៊ីវិលស៊ីរី គឺជាលទ្ធផលនៃវិបត្តិថាមពលធ្ងន់ធ្ងរ ដែលបណ្តាលមកពីការលួចយកប្រេង និងធនធានរ៉ែដ៏ទៃទៀតរបស់ប្រទេសដែលហែកហួរដោយសង្រ្គាម ហើយបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកដែលផ្តោតលើការនាំចូលផលិតផលប្រេងរបស់ប្រទេសស៊ីរី។

ពលរដ្ឋស៊ីរីម្នាក់បានឲ្យដឹងថា «យើងមិនមានឧស្ម័នធម្មជាតិ ឬប្រេងទេ ដូច្នេះយើងត្រូវប្រមូលអុសដើម្បីចម្អិនអាហារ និងរក្សាកំដៅ។ យើងត្រូវធ្វើបែបនេះជារៀងរាល់ថ្ងៃ ដើម្បីប្រាកដថាយើងអាចចម្អិនម្ហូប និងដាំទឹកបាន។ ពលរដ្ឋរូបនេះបន្ថែមថាខែរដូវរងាកំពុងធ្វើឱ្យអ្នកភូមិឈឺចាប់ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះចាប់តាំងពីពួកគេមិនមានលទ្ធភាពទិញប្រេងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

ប្រឈមមុខនឹងការលំបាកបែបនេះ អ្នកភូមិត្រូវចូលទៅក្នុងវាលខ្សាច់ដែលពោរពេញដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះផ្សេងទៀតដែលបន្សល់ទុកដោយរណសិរ្ស Nusra ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុម IS មុនពេលកងកម្លាំងរដ្ឋាភិបាលស៊ីរីដណ្តើមយកតំបន់នេះឡើងវិញ។

ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៤មក សហរដ្ឋអាម៉េរិកបានពង្រីកការវាយប្រហារតាមអាកាសរបស់ខ្លួនពីតំបន់ដែលកាន់កាប់ដោយក្រុម IS នៅក្នុងប្រទេសស៊ីរី ទៅកាន់ទឹកដីទាំងអស់របស់ប្រទេស ហើយបានរក្សាវត្តមានយោធានៅតំបន់ភាគឦសាន និងភាគខាងកើតនៅទីនោះ។

ជាច្រើនឆ្នាំមកនេះ ប្រទេសស៊ីរីបានចោទប្រកាន់ក្រុមប្រដាប់អាវុធគាំទ្រដោយសហរដ្ឋអាម៉េរិក ដែលកាន់កាប់តំបន់ជុំវិញតំបន់សម្បូរប្រេង ពីការរត់ពន្ធធនធានទៅកាន់ប្រទេសអ៊ីរ៉ាក់ ហើយបន្ទាប់មកបានបណ្តេញពួកគេចេញពីទីនោះ។

យោងតាមលិខិតរបស់ក្រសួងការបរទេសស៊ីរីផ្ញើទៅកាន់អង្គការសហប្រជាជាតិកាលពីខែធ្នូឆ្នាំមុន អំពីសកម្មភាពរបស់កងកម្លាំងអាម៉េរិក និងកងកម្លាំងប្រឆាំងស៊ីរីដែលខ្លួនគាំទ្រ រួមទាំងការរត់ពន្ធប្រេងស៊ីរី និងធនធានរ៉ែផ្សេងទៀត និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសស៊ីរី។ បណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ចំនួន ២៥,៩ ពាន់លានដុល្លារ និង ៨៦ ពាន់លានដុល្លារផ្សេងទៀតនៅក្នុងការខាតបង់សេដ្ឋកិច្ចដោយប្រយោល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង