ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាថ្ងៃទី ២៧កុម្ភៈនេះ បានកោតសរសើរដល់ក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះមិត្តភាពអន្តរជាតិបារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ) ដែលប្រកួតនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីកន្លងទៅ។ សម្តេចថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។
ក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាបាល់ទះ កម្ពុជា-បារាំង (យុវកម្ពុជា ៣-១ បារាំង។ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កីឡាមានវាឈ្នះមានចាញ់ ហើយចៅៗ ។ សុំផ្ដល់អនុសាសន៍ឲ្យចៅៗ រឿងធំរបស់បាល់ទះ គឺអ្នកណាក៏ចង់ចេះពូកែគប់ ប៉ុន្ដែអ្នកឲ្យបាល់ជាអ្នកសម្រេចបញ្ហា ឆ្លាត ឬមិនឆ្លាត ចៅៗត្រូវលេងជាក្រុម អត់មានតួឯកបានទេ»។
គួរបញ្ជាក់ដែរថា ក្រុមជម្រើសកម្ពុជា បានចាញ់ក្រុមជម្រើសជាតិបារាំង (៣-០) ក្នុងជំនួបជើងទី១ និង ជំនួបជើងទី២ ក្រុមជម្រើសកម្ពុជាបានយកឈ្នះលើក្រុមជម្រើសជាតិបារាំង (៣-១) ។ សម្ដេចក៏បានលើកទឹកចិត្តដល់ក្រុមកីឡាបាលទះកម្ពុជា ត្រូវតែបន្តការខិតខំការហ្វិកហាត់របស់ខ្លួនបន្តទៅទៀត៕