
រុស្សី៖ អតីតប្រធានាធិបតីរុស្ស៊ី និងជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន លោកមេដវេដេវ បានឲ្យដឹងថា ការបន្តផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងគៀវ ប្រថុយនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរជាសាកល ដោយបានរំលឹកឡើងវិញនូវការគំរាមកំហែងរបស់គាត់ចំពោះសង្គ្រាមនុយក្លេអ៊ែរលើអ៊ុយក្រែន។
សំដីរបស់លោក Dmitry Medvedev ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងមួយដើម្បីរារាំងសម្ព័ន្ធមិត្តយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ក្រុងកៀវក្នុងការបន្តផ្តល់ជំនួយបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។
ការអត្ថាធិប្បាយចុងក្រោយបំផុតដោយលោក Medvedev ដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់លោកពូទីន ធ្វើតាមការព្រមាននុយក្លេអ៊ែររបស់លោកពូទីនកាលពីសប្តាហ៍មុន និងការកត់សម្គាល់កាលពីថ្ងៃអាទិត្យរបស់គាត់ដែលបង្ហាញពីការប្រឈមមុខដាក់គ្នារបស់ទីក្រុងម៉ូស្គូជាមួយលោកខាងលិចថាជាសមរភូមិអត្ថិភាពសម្រាប់ការរស់រានមានជីវិតរបស់រុស្ស៊ី និងប្រជាជនរុស្ស៊ី៕