Yearendyearend1140x150

ហ្សេលេនស្គី គ្រោងនឹងជួបប្រធានាធិបតីចិន ស៊ីជីនពីង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានគូសបញ្ជាក់ថាលោកគ្រោងនឹងជួបសមភាគីចិន លោក Xi Jinping បន្ទាប់ពីទីក្រុងប៉េកាំង បានអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពជាបន្ទាន់ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោក Zelenskyy ក៏បាននិយាយផងដែរថា លោកកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់អាវុធរបស់ចិន ដល់ប្រទេសរុស្ស៊ី ដើម្បីបញ្ចៀសហានិភ័យណាមួយនៃ "សង្គ្រាមលោកលើកទីបី" ។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា "ខ្ញុំគ្រោងនឹងជួបជាមួយលោក Xi Jinping" គាត់បានប្រាប់អ្នកយកព័ត៌មាននៅពេលដែលអ៊ុយក្រែនប្រារព្ធខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។ លោកបន្ថែមថាជំនួប"នេះនឹងមានសារៈសំខាន់សម្រាប់សន្តិសុខពិភពលោក" ។

លោក Zelenskyy មិនបាននិយាយថាពេលណា ឬកន្លែងណាដែលលោកគ្រោងជួបលោក Xi ទេ ប៉ុន្តែបានសម្តែងក្តីសង្ឃឹមថា ចិននឹងគាំទ្រ "សន្តិភាព" និងអ៊ុយក្រែន។ លោក Zelenskyy បន្តថា "ខ្ញុំពិតជាជឿថា ប្រទេសចិននឹងមិនផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីទេ។

នៅព្រឹកថ្ងៃសុក្រនេះ ប្រទេសចិនបានអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពជាបន្ទាន់ ខណៈដែលខ្លួនបានបញ្ចេញផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែមហាអំណាចលោកខាងលិចមួយចំនួនបានច្រានចោលសំណើនេះ ហើយក៏បានព្រមានប្រឆាំងនឹងទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងម៉ូស្គូផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង