Cctime 6monthsfree desktop
Cc times  web banner kh (2)

ជប៉ុនបញ្ជូន«ខ្លាឃ្មុំយក្ស»៣ក្បាលទៅឲ្យចិនវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ Eimei ដែលជាខ្លាឃ្មុំផេនដាដ៏ធំដែលបានរស់នៅក្នុងប្រទេសជប៉ុនអស់រយៈពេល ២៨ ឆ្នាំជាមួយនឹងកូនស្រីភ្លោះរបស់វាបានមកដល់ទីក្រុង Chengdu នៃខេត្ត Sichuan ភាគនិរតីនៃប្រទេសចិនដោយសុវត្ថិភាព។

បន្ទាប់ពីយន្តហោះដឹកខ្លាឃ្មុំផេនដាបានចុះចតនៅក្នុងទីក្រុង ពួកគេត្រូវបានផ្ទេរទៅកាន់មូលដ្ឋានស្រាវជ្រាវ Chengdu នៃការបង្កាត់ពូជខ្លាឃ្មុំផេនដាយក្ស។ ខ្លាឃ្មុំផេនដាអាយុ ៣០ ឆ្នាំ រួមជាមួយនឹងកូនស្រីភ្លោះដែលកើតនៅប្រទេសជប៉ុនអាយុប្រាំបីឆ្នាំ Ouhin និង Touhin នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេលមួយខែនៅឯមូលដ្ឋាន មុនពេលឲ្យវាទទួលស្វាគមន៌ភ្ញៀវទេសចរ។

អគ្គកុងស៊ុលចិនប្រចាំនៅទីក្រុង Osaka លោក Fang Wei បាននិយាយនៅក្នុងពិធីថា "គ្រួសារ Eimei បានបង្កើតទំនាក់ទំនងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយប្រជាជនជប៉ុនជាមួយនឹងការរួមចំណែកដែលមិនអាចជំនួសបាន និងជាពិសេសក្នុងការលើកកម្ពស់មិត្តភាពរវាងប្រជាជន និងប្រជាជនចិន-ជប៉ុន"។ លោក Fang បន្ថែមថា ខ្លាឃ្មុំផេនដាទាំងបីដែលត្រឡប់ទៅប្រទេសចិនវិញនៅតែមានប្រជាប្រិយភាព និងជាសាក្សីចំពោះមិត្តភាពរវាងចិន និងជប៉ុន។

ខ្លាឃ្មុំ Eimei កើតនៅក្នុងសួនសត្វប៉េកាំងក្នុងឆ្នាំ ១៩៩២ និងរស់នៅក្នុងប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៩៤ វាត្រូវបានគេដាក់រហ័សនាមថា "Super MaMa" ដោយវាធ្លាប់ចិញ្ចឹមកូនខ្លាឃ្មុំ Panda ចំនួន ១៦ ក្បាលក្នុងប្រទេសជប៉ុនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង