
វៀតណាម៖ អតីតមេប៉ូលីសនៃទីក្រុង ហៃផុង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ដោយចោទប្រកាន់ថាបានយកប្រាក់ចំនួន ៣៥ ពាន់លានដុង (១.៤៧ លានដុល្លារ) ដើម្បីជួយម្ចាស់អាជីវកម្មម្នាក់ឱ្យរួចផុតពីការស៊ើបអង្កេតដែលកំពុងបន្តនិតិវិធីច្បាប់។
មេប៉ូលីសនេះមានឈ្មោះថា Ca អាយុ ៦៥ ឆ្នាំត្រូវបានប៉ូលីសតំបន់ Quang Ninh ចាប់ខ្លួនពីបទទទួលប្រាក់ពីលោក Truong Xuan Duoc អាយុ ៥២ ឆ្នាំ។
លោក Ca បាននិយាយថា លោកបានរក្សាចំនួនប្រាក់នេះនៅដដែល ហើយបានបញ្ជូនវាទាំងស្រុងទៅអ្នកស៊ើបអង្កេត។ ការចាប់ខ្លួនលោក Ca គឺជាផ្នែកមួយនៃការស៊ើបអង្កេតលើការគេចពន្ធ និងការជួញដូរដោយខុសច្បាប់នូវវិក្កយបត្ររបស់រដ្ឋ។ អ្នកស៊ើបអង្កេតបានរកឃើញថាមនុស្សមួយក្រុមបានបង្កើតក្រុមហ៊ុន "ខ្មោច" ដើម្បីទិញវិក្កយបត្រដោយខុសច្បាប់ និងគេចពន្ធ។
លោក Ca ធ្លាប់ធ្វើការឱ្យប៉ូលីសស្រុក Thuy Nguyen ក្នុងទីក្រុង ហៃផុង ហើយក្រោយមកគាត់ជាប្រធានទីភ្នាក់ងារប្រឹក្សាប៉ូលីស ហៃផុង ។ នៅខែកក្កដាឆ្នាំ ២០១០ គាត់បានក្លាយជាប្រធាននាយកដ្ឋានប៉ូលីស ហៃផុង និងកាន់កៅអីរយៈពេល ៩ ឆ្នាំមុនពេលចូលនិវត្តន៍៕