ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា កម្ពុជានឹងត្រៀមចំណាយថវិការចំនួន ១២០ លានដុលា្លរអាម៉េរិក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខនេះ។ សម្តេចលើកឡើងបែបនេះក្នុងកម្មវិធី ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាត្រូវរៀបចំទីកន្លែងប្រកួតអោយបានល្អ និងទីកន្លែងសម្រាប់អត្តពលិក ដែលបានមកចូលរួមប្រកួតនៅក្នុងព្រឹត្តិការស៊ីហ្គេមល្អផងដែរ ។ ហើយក៏មានកីឡាករកីឡាការនីបានបញ្ជូនទៅហ្វឹកហាត់ នៅប្រទេស ចិន ជប៉ុន និងប្រទេសផ្សេងៗ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។
បើតាមសម្តេច ការដណ្ដើមមេដាយមាសជារឿងមួយ តែក្នុងនាមជាម្ចាស់ផ្ទះ គឺត្រូវគ្រប់គ្រងឲ្យបានល្អនៅក្នុងនោះមានភ្នំពេញ និងទីក្រុងនានាដែលបានរៀបចំការប្រកួត។ កម្ពុជាត្រូវរៀបចំទីកន្លែងប្រកួតអោយបានល្អ និងទីកន្លែងសម្រាប់ទទួលអត្តពលិក ដែលបានមកចូលរួមប្រកួតនៅក្នុងព្រឹត្តិការស៊ីហ្គេម៕