Yearendyearend1140x150

រុស្សីបានបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់អាម៉េរិក HIMARS

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រព័ន្ធរ៉ុក្កែត HIMARS

រុស្ស៊ី៖កងកម្លាំងរុស្សីបានគូសបញ្ជាក់ថាខ្លួនបានបំផ្លាញប្រព័ន្ធរ៉ុក្កែត HIMARS ចំនួនពីររបស់កងទ័ពអ៊ុយក្រែននៅជិតទីក្រុង Donetsk ខណៈដែលអ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយបកវិញនូវការវាយលុករបស់រុស្ស៊ីនៅជិតកន្លែងតាំងទីលំនៅចំនួន ១១ ក្នុងរយៈពេលមួយថ្ងៃកន្លងមក។

កងកម្លាំងរុស្ស៊ីបានកម្ទេចប្រព័ន្ធរ៉ុក្កែត HIMARS ពីរដែលដាក់ពង្រាយដោយអ៊ុយក្រែននៅជិតតំបន់ Kramatorsk នៃ Donetsk ហើយបានធ្វើការវាយប្រហារលើឃ្លាំងអាវុធ និងគ្រាប់រំសេវចំនួនពីររបស់កងកម្លាំងអ៊ុយក្រែននៅតំបន់ Ugledar និង Kramatorsk ហើយបានបំផ្លាញស្ថានីយ៍រ៉ាដាមួយ និងកាំភ្លើងធំរបស់អ៊ុយក្រែនថែមទៀតផង។ លើសពីនេះ កងទ័ពរុស្ស៊ីក៏បានកម្ទេចអង្គភាពកងទ័ពអ៊ុយក្រែនមួយចំនួននៅក្នុងទិសដៅតំបន់ Kupyansk, Krasny Liman និង South Donetsk ផងដែរ។

នាថ្ងៃដដែល អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បានអះអាងថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានវាយលុកការវាយប្រហារដែលធ្វើឡើងដោយរុស្ស៊ី នៅជិតកន្លែងតាំងទីលំនៅចំនួន ១១ នៅតំបន់ Donetsk, Lugansk និង Kharkov ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

កងទ័ពអាកាសអ៊ុយក្រែនបានបញ្ជូនការវាយប្រហារចំនួន ១៦ ដងលើតំបន់សត្រូវ និងទីតាំងរបស់កងទ័ពរុស្ស៊ី ហើយបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ីចំនួន ៣ គ្រឿងក្នុងអំឡុងពេលនោះ។ អង្គភាពមីស៊ីល និងកាំភ្លើងធំរបស់ខ្លួនក៏បានវាយប្រហារទីតាំងនៃប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធកាំភ្លើងធំរបស់រុស្ស៊ីនៅថ្ងៃនោះដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង