Cctimesw1140xh150cm copy

ក្រុមហ៊ុនយក្សចិនប្រើប្រព័ន្ធ AI បង្កើតឱសថ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រព័ន្ធ AI

ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាឱសថ XtalPi បានពន្លឿនដំណើរការនៃការបង្កើតឱសថ កូវីដ១៩ តាមរយៈប្រព័ន្ធ AI កម្រិតខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន។

លោក Wen Shuhao សហស្ថាបនិក និងជាប្រធានក្រុមហ៊ុនបានឲ្យដឹងថាប្រព័ន្ធ AI បានពន្លឿនការស្រាវជ្រាវ និងការអភិវឌ្ឍន៍ថ្នាំកូវីដ១៩របស់ចិនយ៉ាងឆាប់រហ័ស។ លោកបានពន្យល់បន្ថែមទៀតថា ការប្រឈមមុខនឹងវិបត្តិជំងឺរាតត្បាតសកលលោក រាល់ជំហានទាមទារឱ្យមានដំណោះស្រាយយ៉ាងឆាប់រហ័ស ដើម្បីអាចឱ្យថ្នាំអាចប្រើប្រាស់ និងចែកចាយបានយ៉ាងពិតប្រាកដ។

ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមានការអភិវឌ្ឍន៍ថ្នាំជាច្រើនដែលតម្រូវឱ្យបំលែងម៉ូលេគុលទៅជាឱសថជាក់ស្តែង រួមទាំងការស្វែងរកធាតុផ្សំល្អ ការផលិត និងការរលាយ។លោកបន្តថា ក្បួនដោះស្រាយរបស់យើង អាចទស្សន៍ទាយបានយ៉ាងឆាប់រហ័សនូវភាពរលាយដែលមានស្ថេរភាព និងធាតុផ្សំដែលសមរម្យសម្រាប់ការផលិត បង្កើនល្បឿននៃដំណើរការអភិវឌ្ឍថ្នាំ និងប្រែក្លាយវាទៅជាឱសថពិតប្រាកដ។

សម្រាប់លោក Wen ដំណើរការនេះនឹងចំណាយពេល ៦ ខែ មួយឆ្នាំ ឬយូរជាងនេះ ប្រសិនបើមិនមានជំនួយពីបច្ចេកវិទ្យា AI នោះទេ។ លោក Wen បាននិយាយថា ប្រទេសចិនមានគុណសម្បត្តិច្បាស់លាស់ក្នុងការអភិវឌ្ឍន៍ថ្នាំដែលជំរុញដោយ AI ជាមួយនឹងការគាំទ្រផ្នែកបច្ចេកទេសខ្លាំងពីក្រុមហ៊ុនផ្សេងៗគ្នារបស់ចិន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង