
អាម៉េរិក៖ បាតុករប្រឆាំងសង្រ្គាមជាង ១,០០០ នាក់បានប្រមូលផ្តុំគ្នានៅមុខ Lincoln Memorial ក្នុងទីក្រុង Washington, D.C កាលពីថ្ងៃអាទិត្យ ដោយអ្នកខ្លះបានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកថាជាអ្នកនៅពីក្រោយការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Steam នៅក្រោមសមុទ្រកាលពីឆ្នាំមុន ដែលបានបំផ្លាញបំពង់បង្ហូរ Nord Stream ដែលដឹកជញ្ជូនឧស្ម័នធម្មជាតិពីរុស្ស៊ីទៅកាន់អឺរ៉ុប។
បាតុករម្នាក់បានឲ្យដឹងថា "ទីបំផុតនេះគឺជាសង្រ្គាមប្រឆាំងនឹងអឺរ៉ុប រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសអាល្លឺម៉ង់ និងប្រទេសដទៃទៀតនៅក្នុងទ្វីបអឺរ៉ុប។ សហរដ្ឋអាម៉េរិកបានវាយប្រហារបំពង់បង្ហូរឧស្ម័ន Nord Stream ដើម្បីបញ្ចប់វាដោយនេះកាន់តែសាហាវទៅហើយ។
អ្នកតវ៉ាខ្លះក៏បានផ្តល់ការជឿជាក់លើអត្ថបទមួយរបស់អ្នកកាសែតអាមេរិកដែលឈ្នះរង្វាន់ Pulitzer Seymour Hersh ដែលបានរាយការណ៍ថាសហរដ្ឋអាម៉េរិកបានរៀបចំការវាយប្រហារនៅក្នុងខែកញ្ញាឆ្នាំ ២០២២ ទៅលើបំពង់បង្ហូរឧស្ម័ន ។ ស្របពេលដែលបាយការណ៍នេះត្រូវបានច្រានចោលថាជា "ការប្រឌិតពេញ " ដោយសេតវិមាន៕