Cctime 6monthsfree desktop
Cc times  web banner kh (2)

«នាវាចម្បាំង»ចិនចំនួន៣គ្រឿងចូលរួមក្នុងសមយុទ្ធដែនសមុទ្ររួមគ្នានៅអាហ្វ្រិកខាងត្បូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ កងនាវាការពារកងទ័ពជើងទឹកចិនទី ៤២ ដែលរួមមាននាវាពិឃាតមីស៊ីលនាំផ្លូវ Huainan, នាវាចម្បាំងមីស៊ីល Rizhao និងនាវាផ្គត់ផ្គង់បានមកដល់កំពង់ផែ Richards Bay ប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃអាទិត្យដើម្បីចូលរួមនៅក្នុង សមយុទ្ធដែនសមុទ្ររួមគ្នាធ្វើឡើងដោយចិន រុស្ស៊ី និងអាហ្វ្រិកខាងត្បូង។ កងនាវាចរអាហ្រ្វិកខាងត្បូង បានរៀបចំពិធីស្វាគមន៍យ៉ាងធំនៅឯកំពង់ផែ ដើម្បីអបអរសាទរឱកាសនេះ។

មនុស្សជាង ៦០ នាក់ រួមទាំងអគ្គកុងស៊ុលចិនស្តីទីនៅទីក្រុង Durban Sun Anlin មន្ត្រីយោធាអាហ្រ្វិកខាងត្បូង និងអ្នកតំណាងជនជាតិចិននៅក្រៅប្រទេស បានស្វាគមន៍ការមកដល់នៃកងនាវា ខណៈដែលនាចម្បាំង Frigate Rizhao បានចូលចតដោយជោគជ័យនៅកំពង់ផែ Richards Bay នៅម៉ោង ៥ ល្ងាច។

សមយុទ្ធដែលត្រូវបានធ្វើឡើងនៅក្នុងដែនទឹកភាគខាងកើត និងដែនអាកាសពីទីក្រុង Durban ទៅ Richards Bay គឺជាសមយុទ្ធដែនសមុទ្ររួមគ្នាលើកទីពីរដែលធ្វើឡើងដោយកងកម្លាំងជើងទឹកនៃប្រទេសទាំងបីចាប់តាំងពីឆ្នាំ ២០១៩ មក។

សមយុទ្ធរួមនឹងធ្វើឡើងជាពីរដំណាក់កាល រួមមានកំពង់ផែ និងសមុទ្រ។ ខណៈពេលដែលនៅកំពង់ផែ កងទ័ពជើងទឹកទាំងបីក៏នឹងធ្វើការពិគ្រោះយោបល់លើប្រធានបទសមយុទ្ធដែនសមុទ្ររួមគ្នា និងអនុវត្តសកម្មភាពផ្លាស់ប្តូរដូចការប្រកួតផ្សេងៗបន្ថែមទៀត។

កងនាវាចិនបានចេញដំណើរពីទីក្រុង Qingdao ខេត្ត Shandong ភាគខាងកើតប្រទេសចិន នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ សម្រាប់បេសកកម្មអមដំណើរលើកទី ៤២ នៅឈូងសមុទ្រ Aden និងដែនទឹកនៃប្រទេសសូម៉ាលី ដោយបានអមដំណើរកប៉ាល់ចិន និងបរទេសសរុបចំនួន ២៩ គ្រឿងក្នុងបេសកកម្មនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង