Cc time web banner 054637

«ពុទ្ធបាទ»ទម្ងន់ប្រមាណ៣តោនតាំងបង្ហាញក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សម្រាប់សិក្សាស្វែងយល់និងបូជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ ព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោន ត្រូវបានដាក់តាំងបង្ហាញក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរក្នុងគោលបំណងផ្ដល់ជូនដល់ សិស្សនិស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ សិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីសិល្បៈ ប្រវត្តិសាស្ត្ររបស់បុព្វបុរសខ្មែរដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរ។ការដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ បានធ្វើឡើងរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីខែឧសភាឆ្នាំ២០២២មកដល់បច្ចុប្បន្ន។

ព្រះពុទ្ធបាទ បុរាណធ្វើពីថ្មភក់មួយនេះ បានកសាងឡើងតាំងពីអំឡុងសតវត្សទី ១៤-១៦ នៃគ្រីស្តសករាជមកម៉្លេះ។ វត្ថុសម្រាប់សក្ការបូជានេះ មានទម្ងន់ប្រមាណជា៣តោន ដែលមានបណ្តោយមានប្រវែង២,១០ម៉ែត្រ ទទឹង១,១៥ម៉ែត្រ និងមានកម្ពស់៣១សង់ទីម៉ែត្រ។ព្រះពុទ្ធបាទនេះមានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហម និងទឹបទឹកមាសតាំងពីពេលកសាងមក។

យោងតាមការសិក្សាស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា តាំងអតីតកាលពុទ្ធបាទនេះត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាវត្ថុសក្តារៈគោរពបូជាយ៉ាងសំខាន់ ចំពោះព្រះពុទ្ធសាសនាថេរវាទ និងបានដាក់តម្កល់នៅ ក្នុងរួតព្រះពាន់នាអំឡុងសតវត្សរ៍ទី១៤ រហូតដល់ឆ្នាំ១៩៨៥។ លុះក្រោយមក ព្រះពុទ្ធបាទធ្វើពីថ្មភក់ ត្រូវបានក្រុមអភិរក្សយកទៅរក្សាទុក និង ជួសជុលនៅអភិរក្សដ្ឋានអង្គរ ។

នៅចំកណ្តាលពុទ្ធបាទមានរូបកងចក្រចំនួន១៦កាំ និង នៅជុំវិញកងចក្រមានឆ្លាក់ចម្លាក់ផ្សេងៗចំនួន១០៨ ដែលគេយល់ថាអាចជាសិរីមង្គល នៅក្នុងក្រុមធំៗចំនួន៥ ទាក់និងសញ្ញាសិរីមង្គលទាំង១០៨នេះ។

គួរបញ្ជាក់ថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។សារមន្ទីរនេះ បានបើកទទួលភ្ញៀវទេសចរ ចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង