Cctimesw1140xh150cm copy

រុស្សីគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov 

រុស្សី៖ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសរុស្ស៊ីបានកាន់កាប់ភូមិ Paraskovievka នៅជាយក្រុង Bakhmut ខណៈដែលអ៊ុយក្រែនបានអះអាងថាខ្លួនបានបើកការវាយលុកលើចំណុចប្រមូលផ្តុំរបស់កងទ័ពរុស្ស៊ីកាលពីថ្ងៃកន្លងទៅ។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថាទាហានរុស្សីបានវាយផ្តាច់កងកម្លាំងអ៊ុយក្រែនអស់ជាច្រើនកងដោយក្នុងនោះរុស្សីបានកាន់កាប់តំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែន។ លោកបានចាត់ទុកថារុស្សីនិងទទួលបានជោគជ័គក្នុងប្រតិបត្តិ្កការពិសេសរបស់ខ្លួននាពេលខាងមុខនេះ។

កងទ័ពរុស្ស៊ីក៏បានកម្ទេចទាហានអ៊ុយក្រែនមួយចំនួនចេញតាមទិសដៅពីទីក្រុង Hongliman, Donetsk, Kupyansk និង Zaporozhye។ ជាមួយគ្នានេះ អ្នកនាំពាក្យបាននិយាយថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១៥គ្រឿង។

ចំណែកអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) នៅថ្ងៃដដែលបានអះអាងថា កងទ័ពអ៊ុយក្រែនបានវាយលុកការវាយប្រហាររបស់រុស្ស៊ីនៅជិតកន្លែងតាំងទីលំនៅចំនួនប្រាំពីរនៅ Donetsk និង Luhansk ភាគខាងកើតនៃប្រទេសអ៊ុយក្រែនក្នុងរយៈពេលមួយថ្ងៃកន្លងមក។ ទន្ទឹមនឹងនេះ កងកម្លាំងអាកាសអ៊ុយក្រែនបានធ្វើការវាយប្រហារតាមអាកាសចំនួន ២០ លើកលើតំបន់ដែលទាហានរុស្ស៊ី និងសម្ភារៈយោធាប្រមូលផ្តុំ ហើយការវាយប្រហារចំនួន ៧ លើកទៅលើប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង