Yearendyearend1140x150

សម្ដេច ហ៊ុន សែន សរសើរក្រុមកីឡាករ«បាល់ទះ»កម្ពុជាដែលអាចទប់ជាមួយក្រុមបារាំង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០២៣ បានសម្ដែងការកោតសរសើរ ចំពោះក្រុមកីឡាបាលទះមិត្តភាពអន្តរជាតិ កម្ពុជា-បារាំង(អាយុក្រោម ១៩ឆ្នាំ) កាលពីម្សិលមិញ។ ហើយសម្ដេច ក៏បានកោតសរសើរពីសមត្ថភាពរបស់ក្រុមកីឡាបាលទះកម្ពុជាផងដែរ ។

ថ្លែងក្នុងកម្មវិធីប្រគល់វិញ្ញាប័នបត្យដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា បើទោះបីក្រុមជ្រើសជាតិកម្ពុជា ចាញ់ក្រុមជម្រើសជាតិបារាំង ក៏ពិតមែនតែការប្រគួតនេះមានភាពប្រកៀកប្រកិតគ្នា ហើយកម្ពុជាអាចឈានដល់កម្រិតនេះ គឺអាចទទួលយកបាន ។សម្ដេច បានលើកទឹកចិត្តដល់ក្រុមកីឡាបាលទះកម្ពុជា ត្រូវតែបន្តការខិតខំការហ្វិកហាត់របស់ខ្លួនបន្តទៅទៀត។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមកីឡាករ«បាល់ទះ»កម្ពុជា-បារំាង បានរៀបចំឡើង

ក្រោមអធិបតីភាព លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រធានសហព័ន្ធកីឡាបាលទះកម្ពុជា និង មាននាក់ចូលរួមគាំទ្រប្រមាណ ៥ពាន់នាក់នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។ជាការប្រកួតដើម្បីដកស្រង់បទពិសោធន៍ សម្រាប់ត្រៀមស៊ីហ្គែមនៅឆ្នាំ២០២៣នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង