
គៀវ៖ រុស្ស៊ីបានបើកការវាយប្រហារក្នុងទិសដៅជាច្រើនប្រឆាំងនឹងកងទ័ពអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនអះអាងថាបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-25 និងយន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿងរបស់រុស្សី។
យោងតាមរបាយការណ៌ក្រសួងការពារជាតិរុស្ស៊ីដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ការវាយប្រហារត្រូវបានធ្វើឡើងក្នុងទិសដៅក្នុងតំបន់ Kupyansk និង Krasny Liman ។ ទន្ទឹមនឹងនេះ នៅក្នុងតំបន់ Donetsk និង Zaporozhye កងទ័ពរុស្ស៊ីបានវាយលុកទីបញ្ជាការនៃកងពលតូចការពារដែនដីទី ១០២ និងកងពលតូចយទី ៧២របស់អ៊ុយក្រែន ។
លើសពីនេះទៀត កងទ័ពរុស្ស៊ីបានកំណត់គោលដៅលើទីតាំងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅក្នុងតំបន់ Khmelnitsky និងអង្គភាពអាកាសចរណ៍ ទីតាំងរបស់អង្គភាពកាំភ្លើងធំអ៊ុយក្រែន និងគោលដៅផ្សេងទៀត។
ចំណែកអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែនបានវាយលុកការវាយប្រហាររបស់រុស្ស៊ីនៅក្នុងតំបន់ Donetsk និង Lugansk ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ទាហានអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី Su-25 និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់អ៊ុយក្រែន ហើយបានវាយប្រហារទីតាំងប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី និងគោលដៅផ្សេងទៀតជាច្រើនរបស់រុស្សី៕