681 ezgif.com resize
Swift cc time

ក្រុមជម្រើសជាតិបាល់ទះបារាំង ឈ្នះកម្ពុជាចំនួន ៣ស៊ិក ក្នុងការប្រកួតមិត្តភាពអន្តរជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមជម្រើសជាតិបាល់ទះបារាំងអាយុក្រោម ១៩ ឆ្នាំ នាថ្ងៃទី១៩ ខែ កុម្ភៈ ដែលជាការប្រកួតមិត្តភាពអន្តរជាតិ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ។ ដោយក្រុមជម្រើសបារាំងបានយកឈ្នះលើក្រុមជម្រើសជាតិកម្ពុជា ០-៣ ក្រុមជម្រើសជាតិបាល់ទះបារាំង។ ក្នុងនោះមាន សិុកទី១ កម្ពុជាទទួលបាន ២៣ពិន្ទុ បារាំង២៥ពិន្ទុ នៅក្នុងសិុកទី២ កម្ពុជា២១ពិន្ទុ បារាំង២៥ពិន្ទុ និងសិុកកាត់សេចក្ដី កម្ពុជា ២៣ពិន្ទុ បារាំង ២៥ពិន្ទុផងដែរ។


បញ្ជាក់ដែរថា ការប្រគួតនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា ជាពិសេសក្រុមកម្ពុជា ត្រូវវាស់ស្ទង់សមត្ថភាពពិតរបស់ខ្លួន សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ជារឿងចាំបាច់ ដែលកម្ពុជា ត្រូវធ្វើបែបណា ដើម្បីពង្រឹងគុណភាពរបស់ខ្លួនឱ្យក្រុមកម្ពុជា ពិសេសអាចឈានទៅសម្រេចគោលដៅឈ្នះមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០២៣នេះ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកការប្រកួតមិត្តភាពអន្តរជាតិនេះ ជាបទពិសោធន៍ថ្មីមួយ សម្រាប់វិស័យបាល់ទះកម្ពុជា ហើយចង់ឃើញការវិវឌ្ឍក្រុមកម្ពុជា ដែលជាគោលដៅចាំបាច់របស់សហព័ន្ធ។ 

Khcct banner

អត្ថបទទាក់ទង