
ចិន៖ កងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន (PLA) បានបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការស្វែងរក និងជួយសង្គ្រោះអ្នករស់រានមានជីវិតនៅសមុទ្រក្រោមលក្ខខណ្ឌអាកាសធាតុត្រជាក់ តាមរយៈសមយុទ្ធដែលធ្វើឡើងនៅសមុទ្រ Bohai ។
សមយុទ្ធសង្រ្គោះបន្ទាន់ពិសេសនេះធ្វើឡើងគឺដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពជើងទឹកចិន ដើម្បីបន្តប្រតិបត្តិការការពារដែនសមុទ្រ និងជួយសង្រ្គោះក្នុងគ្រោះថ្នាក់ផ្សេងៗនៅតាមដែនសមុទ្រ។
លោក Hu Zhonghao អ្នកជួយសង្គ្រោះកងទ័ពជើងទឹករបស់ចិនបានឲ្យដឹងថា "ការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រគឺជាការប្រណាំងប្រជែងជាមួយនឹងសេចក្តីស្លាប់។ លោកបន្ថែមថានៅពេលដែលយើងកំពុងចុះពីឧទ្ធម្ភាគចក្រ យើងត្រូវជៀសវាងការយោល និងសម្ពាធខ្យល់ផ្សេងៗរបស់ឧទ្ធម្ភាគចក្រ ។ លោកអះអាងថាប្រសិនបើក្រុមសង្រ្គោះរបស់លោករកឃើញអ្នករស់រានមានជីវិតក្រុមលោកនិងបោះខ្សែចុះទៅក្រោយដើម្បីអនុញ្ញាតិឲ្យជនរងគ្រោះតោងឡើងមកតាមខ្សែវិញបាន។
ចំណែកលោក លោក Gao Lei ប្រធានក្រុមកងកំលាំងទ័ពជើងទឹក បានឲ្យដឹងថា"យើងបាននិងកំពុងប្រកាន់ខ្ជាប់នូវការធ្វើសមយុទ្ធក្រោមស្តង់ដារនៃការប្រយុទ្ធជាក់ស្តែង បង្កើនកម្រិតនៃការលំបាក និងឆ្លងកាត់ការវឹកហាត់លំបាកផ្សេងៗដើម្បីពង្រឹងសមត្ថភាពរបស់កងកម្លាំងរបស់យើង។ សមយុទ្ធនេះត្រូវបានគេរំពឹងថានឹងពង្រឹងសមត្ថភាពកងទ័ពជើងទឹកចិន និងជំរុញឲ្យកងទ័ពជើងទឹកចិនបង្កើនការប្រយុទ្ធមួយកម្រិតបន្ថែមទៀត៕