
អាម៉េរិក៖ ថៅកែធំ Facebook លោក Mark ZuckerBerg នាថ្ងៃទី ២០ កុម្ភៈនេះបានប្រកាសបើកឲ្យអតិថិជនរបស់ខ្លួនដែលកំពុងតែប្រើប្រាស់ Facebook អាចទទួលបានសញ្ញាធីក រឺគ្រិះក្នុងគណនីរបស់ខ្លួនផ្ទាល់បាន។
ការដាក់ឲ្យប្រើប្រាស់សញ្ញាទទួលស្គាល់ជាគណនីផ្លូវការរបស់យើងនេះត្រូវបង់ជាទឹកប្រាក់ចាប់ពី ១១ដុល្លារជាងឡើងក្នុងមួយខែ ស្របពេលជាការពីមុនគណនីដែលទទួលបានសញ្ញាធីកសុទ្ធតែជាប្រភេទគណនីដែល Facebook ទទួលស្គាល់ថាជាតារា អ្នកនយោបាយ មនុស្សដែលមានប្រជាប្រិយភាពក្នុងប្រទេសនិមួយៗ។
ការដាក់ឲ្យបង់លុយទិញសញ្ញាធីកក្នុង Facebook នេះទើបតែដាក់ឲ្យប្រើប្រាស់បានជាផ្លូវការក្នុងប្រទេស ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ តែប៉ុណ្ណោះដោយបណ្តាលប្រទេសផ្សេងៗទៀតអាចនិងប្រើប្រាស់បានដូចគ្នានាពេលខាងមុខ៕