Yearendyearend1140x150

អាម៉េរិកព្រមានចិន បើហានលូកដៃចូលរួមជម្លោះរុស្សី-អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាងយី (ឆ្វេង) រដ្ឋមន្រ្តីការបរទេសអាម៉េរិក (ស្តាំ)

អាម៉េរិក៖ ប្រេសិតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានប្រាប់ CNN កាលពីថ្ងៃអាទិត្យថា ប្រទេសណាដែលផ្តល់ការគាំទ្រដ៍សាហាវដល់ទីក្រុងមូស្គូក្នុងជម្លោះដែលកំពុងបន្តជាមួយទីក្រុងគៀវ នឹងឆ្លងកាត់ "បន្ទាត់ក្រហម" របស់វ៉ាស៊ីនតោន។ នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានព្រមានដោយផ្ទាល់ទៅកាន់អ្នកការទូតកំពូលចិន លោក Wang Yi ប្រឆាំងនឹងការពិចារណាជម្រើសបែបនេះ។

លោកស្រី Thomas-Greenfield បានប្រាប់ទូរទស្សន៍ CNN ថា “យើងត្រូវតែច្បាស់ថា ប្រសិនបើមានគំនិត និងការខិតខំប្រឹងប្រែងណាមួយរបស់ចិន និងអ្នកដទៃក្នុងការផ្តល់ការគាំទ្រដ៍សាហាវដល់ជនជាតិរុស្ស៊ីក្នុងការវាយប្រហារដ៏ឃោរឃៅរបស់ពួកគេប្រឆាំងនឹងអ៊ុយក្រែននោះ នោះមិនអាចទទួលយកបានទេ”ដោយអាម៉េរិកនិងគូសបន្ទាន់ក្រហមសម្រាប់អ្នកដែលជួយរុស្សី។ លោកស្រីអះអាងថាខណៈរដ្ឋមន្រ្តីាករបរទេសអាម៉េរិកលោក Blinken កំពុងជួបលោក Wang Yi នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់។ នៅទីនោះ អ្នកការទូតអាម៉េរិកបានប្រាប់សមភាគីចិនថា អាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងដែលចិនពិចារណាផ្តល់ជំនួយដ៍សាហាវដល់រុស្ស៊ី។

លោក Blinken ក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោន ទទួលបានព័ត៌មានមួយចំនួនដែល "ចង្អុលបង្ហាញ" ប្រទេសចិន "កំពុងពិចារណាយ៉ាងខ្លាំងក្នុងការផ្តល់ជំនួយដ៍សាហាវដល់រុស្ស៊ី" ផងដែរ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតណាមួយអំពីលក្ខណៈនៃព័ត៌មានដែលសហរដ្ឋអាម៉េរិកទទួលបាននោះទេ។ ផ្ទុយទៅវិញ លោកបាននិយាយថាព័ត៌មានលម្អិតមួយចំនួននឹងត្រូវបង្ហាញនៅពេលអនាគត។

កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសចិនក៏បានចេញសេចក្តីថ្លែងការណ៍ស្តីពីជំនួបរវាង Blinken និង Wang Yi ផងដែរ។ នៅទីនោះ ប្រទេសចិនបានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកធ្វើការឆ្ពោះទៅរកដំណោះស្រាយនយោបាយនៃជម្លោះនៅអ៊ុយក្រែន ជំនួសឱ្យ "ការដុតភ្លើង" នៃជម្លោះយោធារវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ និង "ការរកប្រាក់ចំណេញពីស្ថានភាព" ។

ប្រទេសចិនខ្លួនឯងបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចចរចាសន្តិភាព ដោយបន្ថែមថាភាពជាដៃគូយុទ្ធសាស្ត្ររវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង គឺជា “សិទ្ធិអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យពីរ”។ ក្រសួងបានព្រមានថា ចិននឹងមិនទទួលយកការចង្អុលដៃរបស់សហរដ្ឋអាម៉េរិក ឬសូម្បីតែការបង្ខិតបង្ខំដែលមានគោលដៅលើទំនាក់ទំនងចិន-រុស្ស៊ីនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង