
វៀតណាម៖ តុលាការវៀតណាមបានសម្រេចចិត្តសងជំងឺចិត្តដល់ជនរងគ្រោះពីរនាក់ជាង ១២ម៉ឺនដុល្លារក្រោយចោទប្រកាន់គ្នាខុសរឿងពាក់ព័ន្ធនិងករណីឃាតកម្មកាលពី៣៩ឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។
ការផ្តល់សំណងនេះបានកើតឡើងបន្ទាប់ពីតុលាការវៀតណាមបានសុំទោសជាសាធារណៈចំពោះបុរសទាំង២នៅក្នុងខែតុលា ឆ្នាំ ២០១៩ ដោយទទួលស្គាល់ថាមាន "កំហុសដែលនាំទៅដល់ផលវិបាកដែលគ្មាននរណាម្នាក់ចង់បាន" ដោយជនរងគ្រោះទាំងពីរ ត្រូវអនុវត្តបទចោទមនុស្សឃាតរហូតដល់៣៩ឆ្នាំ។
លោក Chinh និង Tham គឺជាអ្នកភូមិពីរនាក់ក្នុងចំណោមបីនាក់ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ១៩៨០ ពីបទឃាតកម្មនៅក្នុងភូមិ Van Thang ក្នុងឃុំ Dong Thinh ។ បុរសទាំងបីនាក់ និងក្រុមគ្រួសាររបស់ពួកគេបានឆ្លងកាត់ដំណើរការដ៏យូរនៃការកាត់ក្តី និងការចរចាជាច្រើនដង ដើម្បីលុបឈ្មោះពីបទល្មើស និងទទួលបានសំណង៕