Smart saver cctime web bannertif

កម្ពុជានាំចេញផ្លែ«ស្វាយស្រស់»បានជាង១ម៉ឺនតោនក្នុងខែមករាឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគកសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព 

ភ្នំពេញ៖ ការនាំចេញផ្លែស្វាយស្រស់កម្ពុជាក្នុងខែមករា ២០២៣ បានប្រមាណ ១១,៨៧១ តោន ក្នុងទំហំទឹកប្រាក់ជាង ២,៣ លានដុល្លារអាម៉េរិក ហើយក្នុងនោះកម្ពុជាបាននាំស្វាយស្រស់ទៅប្រទេសវៀតណាមចំនួន ៩,៥៤៣ តោន, ថៃចំនួន ២,៣២២ តោន និងកូរ៉េចំនួន ៥,៧៦ តោន។

លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគកសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព បានគូសបញ្ជាក់ថា តម្លៃស្វាយនៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ គឺមានតម្លៃល្អ តែកត្តាអាកាសធាតុដែលធ្វើឱ្យទិន្នផលស្វាយធ្លាក់ចុះ ហើយការផ្គត់ផ្គង់ទីផ្សារក៏មិនបានគ្រប់គ្រាន់ ។ប៉ុន្តែចាប់ពីខែមីនា ឆ្នាំ២០២៣នេះទៅ ការនាំចេញផ្លែស្វាយស្រស់ និងដំណាប់ស្វាយពីកម្ពុជាទៅក្រៅប្រទេសនឹងមានកំណើនជាងនេះព្រោះវាជារដូវកាលប្រមូលទិន្នផលស្វាយ។

ទាក់ទងនឹងទីផ្សារប្រទេសចិនវិញ នៅដើមឆ្នាំ២០២៣នេះ កម្ពុជាមិនទាន់នាំចេញផ្លែស្វាយស្រស់ទៅដូចកាលពីឆ្នាំ២០២១ទេ ដោយសារតែកម្ពុជាត្រូវការពេលវេលាសម្រាប់ចម្រាញ់យកផ្លែស្វាយដែលមានគុណភាពខ្ពស់ ស្របតាមស្ដង់ដារភូតគាមអនាម័យរបស់ប្រទេសចិន ខណៈរដូវកាលប្រមូលទិន្នផលផ្លែស្វាយស្រស់មិនទាន់មកដល់នៅឡើយ។ ជាងនេះទៀត កម្ពុជាត្រូវការការចំណាយដើមទុនច្រើនទៅលើការថែទាំផ្លែស្វាយ និងស្ដង់ដារភូតគាមអនាម័យរបស់ចិន ដែលជាហេតុធ្វើឱ្យតម្លៃផ្លែស្វាយស្រស់កម្ពុជាមានតម្លៃថ្លៃជាងផ្លែស្វាយស្រស់លើទីផ្សារប្រទេស ដែលជាហេតុធ្វើឱ្យចិនមិនទាន់បញ្ជាទិញផ្លែស្វាយស្រស់ពីកម្ពុជាបាន។ នេះជាការបញ្ជាក់របស់លោកឧកញ៉ា ហ៊ុន ឡាក់។

តែយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ រំពឹងថា ការនាំចេញផលិតផលកសិកម្ម ជាពិសេសផ្លែឈើស្រស់សម្រាប់ឆ្នាំ២០២៣នេះ នឹងមានសភាពល្អជាងឆ្នាំមុន ព្រោះប្រទេសចិនដែលជាប្រទេសលំដាប់ទី១ក្នុងការនាំចេញផលិតផលកសិកម្មពីកម្ពុជាបានបើកប្រទេសឡើងវិញ តម្លៃដឹកជញ្ជូនក៏បានធ្លាក់ចុះច្រើនគួរសម និង ការបន្ធូរបន្ថយការត្រួតពិនិត្យតាមច្រកព្រំដែននានាផងដែរ។

គួរបញ្ជាក់ថា ក្រៅពីការនាំចេញស្វាយស្រស់ កម្ពុជាក៏បាននាំចេញដំណាប់ស្វាយទៅក្រៅប្រទេសដែរ ដោយក្នុងខែមករាឆ្នាំ២០២៣នេះដំណាប់ស្វាយដែលកម្ពុជាបាននាំចេញមានចំនួនសរុប ១,១៦១ តោន ក្នុងទឹកប្រាក់ជាង៥លានដុល្លារអាម៉េរិក ក្នុនោះនាំចេញទៅចិនចំនួន៩៧០ តោន, ហ្វីលីពីន ៩១ តោន, ថៃ ៣៤ តោន, ណូវែសឺឡង់ ៣៣ តោន, និងជប៉ុន ៣២ តោន។ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង