
ចិន៖ តម្លៃផ្ទះជាច្រើនក្នុងប្រទេសចិនទាំងនៅក្នុងតំបន់តូចៗនិងធំៗកំពុងតែមានការកើនឡើងជាខ្លាំង ដោយក្នុងនោះមានគេហដ្ឋានជាច្រើនកំពុងត្រូវបានដាក់លក់ ស្របពេលដែលផ្ទះមួយចំនួនមានតម្លៃចាប់ពី រាប់ម៉ឺនដុល្លារឡើង។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិនកាលពីថ្ងៃព្រហស្បតិ៍។
ទីក្រុងធំ និងមធ្យមចំនួន ៣៦ មានការកើនឡើងតម្លៃផ្ទះល្វែង ខុនដូជាខ្លាំងពីមួយខែទៅមួយខែដែលការកើនឡើងនេះកំពុងតែឲ្យសេដ្ឋកិច្ចចិនឈានទៅមុខមួយកម្រិតបន្ថែមទៀត។ តម្លៃលំនៅឋានថ្មីក្នុងទីក្រុងលំដាប់ទីមួយចំនួនបួនរបស់ប្រទេសចិនគឺទីក្រុងប៉េកាំង សៀងហៃ សិនជិន និងក្វាងចូវ បានកើនឡើង ០.២ ភាគរយក្នុងខែមករា។ នៅក្នុងទីក្រុងលំដាប់ទីពីរ តម្លៃលំនៅដ្ឋានថ្មីបានកើនឡើង 0.1 ភាគរយពីមួយខែទៅមួយខែក្នុងខែមករា ដែលបង្ហាញពីនិន្នាការកើនឡើងបន្ទាប់ពីការធ្លាក់ចុះនៅក្នុងខែធ្នូ៕