
តិចសាស់៖ យ៉ាងហើយណាស់មនុស្សម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនៅឯផ្សារទំនើប El Paso រដ្ឋតិចសាស់ កាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ។
អ្នកនាំពាក្យប៉ូលិសលោក Robert Gomez បានឲ្យដឹងថា ជនសង្ស័យម្នាក់កំពុងស្ថិតក្នុងការឃុំឃាំង ហើយប៉ូលីសកំពុងស្វែងរកជនសង្ស័យដែលកំពុងពាក់ព័ន្ធផ្សេងទៀត ខណៈមូលហេតុនៃការបាញ់នៅមិនទាន់ដឹងនៅឡើយទេ។
ផ្សារទំនើប Cielo Vista ស្ថិតនៅជាប់នឹងហាង Walmart ជាកន្លែងដែលខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ២៣ នាក់កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៩៕