ភ្នំពេញ៖ ក្នុងថ្ងៃទី០១ កក្កដា ឆ្នាំ ២០២០ នេះគឺជាទិវាមច្ឆាជាតិ ដែលជាទិវាមួយដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ក្នុងនោះដែរសម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យរួមគ្នាអភិរក្សជីវចំរុះ ដើម្បីនិរន្តរភាពជលផលឱ្យបានគ្រប់គ្រាន់ផងដែរ។
ក្នុងឱកាសទិវា មច្ឆាជាតិ ០១ កក្កដា នេះ សម្ដេច ហ៊ុន សែន បានផ្ដល់ជាសាសំណូមពរថា៖« សូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តីមានសមត្ថកិច្ច ចូលរួមថែរក្សា ពូជត្រី និងចូលរួមអភិរក្សជីវចំរុះផ្សេងៗទៀតឲ្យបានគង់វង្សដើម្បីធានានិរន្តរភាពធនធានជលផលឲ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការទទួលទានរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស»។
សូមបញ្ចាក់ដែរថា ទិវាមច្ឆាជាតិនេះ គឺប្រារព្ធឡើងដើម្បីបំផុសចលនាយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋឱ្យចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសនៅតាមតំបន់សមស្របនៃវាលទំនាប និងនៅតាមវាលស្រែទូទាំងប្រទេសកម្ពុជា៕