Yearendyearend1140x150

នូវែលសេឡង់ប្រកាសអាសន្នជាតិ ខណៈព្យុះស៊ីក្លូនកំពុងវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

នូវែលសេឡង់៖ ប្រទេសនូវែលសេឡង់បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីថ្ងៃអង្គារជាលើកទីបីក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈដែលព្យុះស៊ីក្លូន Gabrielle បានបោកបក់លើកោះខាងជើងដោយខ្យល់ និងភ្លៀង ដោយបានផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះរាប់ម៉ឺនខ្នង។

ខ្យល់បក់ខ្លាំងជាង ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានកត់ត្រាតាមឆ្នេរសមុទ្រ ជាមួយនឹងរលកជិត ១១ ម៉ែត្រខ្ពស់ពីឈូងសមុទ្រ។ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោក Chris Hipkins បាននិយាយថា ទំហំទាំងមូលនៃគ្រោះមហន្តរាយកំពុងតែត្រូវបានវាយតម្លៃ ខណៈបរិមាណនៃការខូចខាតកំពុងតែរីកកាន់តែធំ។

លោកបានប្រាប់ថា៖ «ជាមួយនឹងព្រឹត្តិការណ៍នៃទំហំ និងមាត្រដ្ឋានដែលយើងបានឃើញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ អ្វីដែលយើងត្រូវធ្វើគឺត្រូវប្រាកដថាយើងកំពុងដោះស្រាយតម្រូវការបន្ទាន់បំផុតនៅទូទាំងប្រទេសឱ្យបានលឿនតាមដែលយើងអាចធ្វើបាន»។ ព្យុះស៊ីក្លូនគឺជាព្រឹត្តិការណ៍អាកាសធាតុដ៏សំខាន់ទីពីរដែលបានវាយប្រហារទីក្រុង Auckland និងកោះភាគខាងជើងក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ កាលពីខែមុន ទីក្រុង Auckland និងតំបន់ជុំវិញបានរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ដែលបានបង្កឲ្យមានទឹកជំនន់ និងបានសម្លាប់មនុស្ស ៤នាក់ ។

គ្រោះមហន្តរាយចុងក្រោយនេះ គឺជាស្ថានភាពគ្រាអាសន្នថ្នាក់ជាតិលើកទីបី បន្ទាប់ពីគ្រោះរញ្ជួយដីនៅ Christchurch ឆ្នាំ ២០១១ និងជំងឺរាតត្បាត កូវីដ១៩ ក្នុងឆ្នាំ ២០២០ហើយគឺដោយសារតែប្រព័ន្ធអាកាសធាតុនៅភាគខាងជើងរបស់ប្រទេសដែលកំពុងតាមដានភាគខាងត្បូង និងខាងកើតតាមបណ្តោយឆ្នេរសមុទ្រ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង