
តូក្យូ៖ ក្រសួងការពារជបប៉ុនបានអះអាងថាបាឡុងរបស់ប្រទេសចិនដែលហោះចូលដែនដីជប៉ុនកាលពីពេលប៉ុន្មានឆ្នាំកន្លងទៅទំនងជាបាឡុងចារកម្មពិសេសរបស់ចិន ដែលមានចេតនាចង់ស៊ើបអង្កេតពីមូលដ្ឋានណាមួយរបស់ប្រទេសជប៉ុន។ ការអះអាងនេះធ្វើឡើងក្រោយពីបាឡុងយក្សរបស់ចិនបានហោះហើរចូលដែនដីអាម៉េរិក ហើយត្រូវបានអាម៉េរិកបាញ់ទម្លាក់ចោលនាពេលថ្មីៗនេះ។

យោងតាមរបាយការណ៍ក្រសួងការពារជប៉ុនបានចុះផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា"បន្ទាប់ពីការវិភាគបន្ថែមលើវត្ថុហោះរាងដូចបាឡុងចិនដែលត្រូវបានកំណត់ពីមុននៅក្នុងដែនអាកាសជប៉ុន រួមទាំងវត្ថុមួយចំនួននៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ ខែមិថុនា ឆ្នាំ ២០២០ និងខែកញ្ញា ឆ្នាំ ២០២១ យើងបានសន្និដ្ឋានថា បាឡុងដែលហោះចូលដែនដីជប៉ុនកន្លងទៅគឺជាបាឡុងចារកម្ម ។
មន្រ្តីជប៉ុនបានអះអាងថាខ្លួនកំពុងធ្វើការវិភាគឡើងវិញនូវឧប្បត្តិហេតុជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងបាឡុងពីលើអាកាសដែលមិនស្គាល់អត្តសញ្ញាណនៅ ចារកម្មចិនដែលត្រូវបានបាញ់ទម្លាក់ដោយសហរដ្ឋអាម៉េរិកបន្ទាប់ពីឆ្លងកាត់ទឹកដីសហរដ្ឋអាម៉េរិក។
បន្ទាប់ពីឧបទ្ទវហេតុនេះ យោធាអាម៉េរិកបានកែសម្រួលការកំណត់រ៉ាដា ដើម្បីស្វែងរកបំណែកតូចៗ និងបានរកឃើញយានមិនស្គាល់អត្តសញ្ញាណចំនួន ៣ គ្រឿងទៀត ដែលប្រធានាធិបតី Joe Biden បញ្ជាឱ្យបាញ់ទម្លាក់ - មួយនៅអាឡាស្កា មួយទៀតនៅកាណាដា និងទីបីនៅលើបឹង Huron នៃរដ្ឋ Michigan៕