
ស៊ីរី៖ ពលរដ្ឋរងគ្រោះដោយសារគ្រោះរញ្ជួយដីក្នុងក្រុងអាឡិបប៉ូ ប្រទេសស៊ីរី កំពុងប្រកាសស្វែងរកជំនួយជាបន្ទាន់បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីសប្តាហ៍មុន បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់ម៉ឺននាក់ត្រូវភៀសខ្លួននៅក្នុងស្ថានភាពដ៏អាក្រក់មួយនៅក្នុងប្រទេសបន្ទាប់ពីប្រទេសរបស់ខ្លួនត្រូវបានបំផ្លាញដោយសង្រ្គាមស៊ីវិលរយៈពេល ១២ ឆ្នាំ។

យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសស៊ីរីបានឲ្យដឹងថា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីកាលពីថ្ងៃចន្ទនៅទីក្រុងតួកគី និងស៊ីរីបានកើនឡើងដល់ ៣១,៦៤៣ នាក់ និងមនុស្សរាប់ម៉ឺននាក់បានរងរបួស ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងតែបន្ត។
ជម្រកប្រហែល ៣០០ ត្រូវបានបើកដើម្បីផ្តល់កន្លែងស្នាក់នៅបន្ទាន់ ប៉ុន្តែមានច្រើនទៀតត្រូវរស់នៅតាមដងផ្លូវ ដោយសារជម្រកពេញ។ អ្នកនៅរស់រានមានជីវិតកំពុងតែប្រឈមមុខជាមួយបញ្ហាផ្សេងៗកង្វះតង់ ទឹកផឹក កំដៅ និងកន្លែងលាងចាន។
ទោះបីជាសហរដ្ឋអាម៉េរិកបានប្រកាសពីការបន្ធូរបន្ថយទណ្ឌកម្មបណ្តោះអាសន្នលើប្រទេសដែលហែកហួរដោយសង្រ្គាម ដែលបានកើតមានឡើង បួនថ្ងៃបន្ទាប់ពីការរញ្ជួយដីខ្លាំងក៏ដោយ ក៏ប្រទេសស៊ីរីនៅតែប្រឈមមុខនិងបញ្ហាកង្វះស្បៀងអាហារជាខ្លាំង៕