Cctimesw1140xh150cm copy

NATO គ្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg 

អាម៉េរិក៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានគូសបញ្ជាក់ថាអង្គការណាតូនឹងបង្កើតស្ថាប័នសម្របសម្រួលថ្មីមួយ ដើម្បីដោះស្រាយការគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រ។ ការប្រកាសរបស់លោកធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នករាយការណ៍ស៊ើបអង្កេតរឿងព្រេងនិទាន Seymour Hersh បាននិយាយថា សហរដ្ឋអាម៉េរិក និងន័រវែសនៅពីក្រោយការផ្ទុះខែកញ្ញានៅលើបំពង់បង្ហូរ Nord Stream នៅក្រោមសមុទ្របាល់ទិក។

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Brussels បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិណាតូថា "ការការពារហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រដ៏សំខាន់ក៏នឹងមានកម្រិតខ្ពស់ផងដែរនៅក្នុងរបៀបវារៈរបស់យើង" ។ លោក Stoltenberg បានបន្ថែមថា ប្លុកដែលដឹកនាំដោយសហរដ្ឋអាម៉េរិក "បានធ្វើការលើបញ្ហានេះអស់រយៈពេលជាច្រើនឆ្នាំហើយ" ហើយឥឡូវនេះយើងកំពុងតែព្យាយាមដោះស្រាយបញ្ហាដែលកំពុងតែកើតមានឡើងផ្សេងៗពាក់ព័ន្ធជាមួយបំពង់បង្ហូរប្រេង Nord Stream ។

អ្នកកាសែតស៊ើបអង្កេតដែលឈ្នះរង្វាន់ Pulitzer បានចោទប្រកាន់សហរដ្ឋអាម៉េរិកថាបានបញ្ជាឱ្យបំផ្លាញបំពង់បង្ហូរប្រេងដែលរត់ពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ និងប្រទេសន័រវេសថាបានជួយក្នុងការទម្លាក់គ្រាប់បែកនេះ។

ចំណែកសេតវិមានបានចាត់ទុកការលើកឡើងអ្នកកាសែតនោះថាជា "ការប្រឌិតទាំងស្រុង" រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចង្អុលទៅសំដីរបស់អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក Victoria Nuland ថាអាម៉េរិកគឺជាអ្នកនៅពីក្រោយរឿងរ៉ាវនៃការបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង