ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី ១៣ កុម្ភៈនេះ បានចេញសេចក្តីណែនាំដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលសិក្សាកម្មវិធីសិក្សាអន្តរជាតិ” តម្រូវឲ្យសិស្សានុសិស្សដែលសញ្ជតិជាខ្មែរ ត្រូវជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ដែលជាកាតព្វកិច្ចជាចាំបាច់របស់សិស្សានុសិស្ស។ការណែនាំនេះ ក្នុងគោលបំណងដើម្បីបណ្តុះនូវចំណេះដឹងដល់សិស្សានុសិស្សឲ្យបានយល់ដឹងកាន់តែច្បាស់ពី វប្បធម៌និងអរិយធម៌ខ្មែរ។
យោងតាមសេចក្តីណែនាំ បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២២-២០២៣ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡា និង ចុះត្រួតពិនិត្យនៅតាម “គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលសិក្សាកម្មវិធីសិក្សាអន្តរជាតិ” តម្រូវឲ្យសិស្សានុសិស្សដែលសញ្ជតិជាខ្មែរ ត្រូវជ្រើសរើសមុខវិជ្ជាភាសាខ្មែរ ដែលជាកាតព្វកិច្ចជាចាំបាច់របស់សិស្សានុសិស្ស។
បើតាមក្រសួងអប់រំ នៅតាមគ្រឹះស្ថានសិក្សាត្រូវរៀបចំ ការបង្រៀននូវមុខវិជ្ជាចំណេះដឹងទូទៅអំពីភាសាខ្មែរ វប្បធម៌ និង អរិយធម៌ខ្មែរ ដើម្បីបណ្តុះនូវចំណេះដឹងដល់សិស្សានុសិស្សឲ្យបានយល់ដឹងកាន់តែច្បាស់ពី វប្បធម៌និងអរិយធម៌ខ្មែរ។ហើយគ្រឹះស្ថានសិក្សាត្រូវតែដាក់បញ្ចូលនូវកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ និងមុខវិជ្ជាវប្បធម៌ អរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សាតាមគ្រឹះស្ថានសិក្សា ដែលមានការកំណត់ចែងពីលិខិតបទដ្ឋានគតិយុត្តដោយឡែករបស់ក្រសួង អប់រំ យុវជន និងកីឡា។ក្រសួងអប់រំ បានណែនាំដល់មន្ទីរ រាជធានី ខេត្ត ក្រុង ត្រូវចូលរួមផ្សព្វផ្សាយឲ្យទូលំទូលាយទៅដល់គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ត្រូវចូលរួមលើកស្ទួយនូវភាសាខ្មែរ វប្បធម៌ខ្មែរ និង អរិយធម៌ខ្មែរ ឱ្យមាននូវប្រសិទ្ធភាព។
គួរបញ្ជាក់ថា ការណែនាំនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតបានស្នើសុំដល់រដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យលើករណីនេះ ដើម្បីលើកកម្ពស់ ភាសាខ្មែរ វប្បធម៌ និង អរិយធម៌ខ្មែរ។ការស្នើនេះបន្ទាប់ពីលោកមើលឃើញថា យុវជនកម្ពុជាមួយចំនួនហាក់មិនសូវ ចេញភាសាខ្មែរឱ្យបានត្រឹមត្រូវដោយខ្លះទៀតនិយាយភាសាខ្មែរមិនច្បាស់ខណៈខ្លួនកូនខ្មែរ៕