Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ចិនប្រកាសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ធ្វើសន្និសីទសារព័ត៌មានរួម / AFP

ចិន៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅសប្តាហ៍ក្រោយ។ ក្រសួងការបរទេសចិនបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក Raisi នឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី ១៤ និង ១៦ខែកុម្ភៈ តាមការអញ្ជើញរបស់មេដឹកនាំចិន ស៊ីជិនពីង ។

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនឹងរួមមានការពិភាក្សារវាងលោក Raisi និងលោក Xi កិច្ចប្រជុំរួមរបស់មេដឹកនាំជាមួយពាណិជ្ជករអ៊ីរ៉ង់ និងចិន និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងគណៈប្រតិភូនៃប្រទេសទាំងពីរ។

ចំណែកទីភ្នាក់ងារព័ត៌មានអាម៉េរិក Politico បានឲ្យដឹងថាអ៊ីរ៉ង់ "រំពឹងថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងដៃគូនយោបាយ និងសេដ្ឋកិច្ចទាំងពីរ ដែលប្រឆាំងនឹងការត្រួតត្រារបស់លោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាម៉េរិកក្នុងកិច្ចការអន្តរជាតិ" ។

លោក Xi និង Raisi បានជួបគ្នាចុងក្រោយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) កាលពីខែកញ្ញាឆ្នាំមុននៅទីក្រុង Samarkand ប្រទេស Uzbekistan ។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាទាំងនោះ មេដឹកនាំចិនបានទទូចថា ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ គឺជាជម្រើសទូទៅសម្រាប់ទាំងទីក្រុងប៉េកាំង និងទីក្រុងតេអេរ៉ង់ ស្របពេលដែលកាលពីខែធ្នូ អនុប្រធានាធិបតីចិនលោក Hu Chunhua បានទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ និងជួបជាមួយលោក Raisi ដោយភាគីទាំងពីរបានសម្តែងការខ្នះខ្នែងក្នុងការជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

គួរបញ្ជាក់ថាប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីរ៉ង់ និងជាអ្នកនាំចេញប្រេងទៅកាន់ចិនច្រើនបំផុត ចំពេលមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើទីក្រុងតេអេរ៉ង់។ យោងតាមទិន្នន័យរបស់អ៊ីរ៉ង់ ការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសចិនបានឈានដល់ ១២.៦ ពាន់លានដុល្លារក្នុងរយៈពេលដប់ខែចុងក្រោយនេះ។ ប្រទេសនេះក៏បានទិញទំនិញចិនតម្លៃ ១២,៧ ពាន់លានដុល្លារផងដែរក្នុងអំឡុងពេលនោះ។ កាលពីឆ្នាំមុន អ៊ីរ៉ង់ត្រូវបានបញ្ចូលជាផ្លូវការទៅក្នុង SCO ជាសមាជិកអចិន្ត្រៃយ៍ ហើយក៏បានដាក់ពាក្យចូលរួមជាមួយ BRICS ដែលជាអង្គការអន្តរជាតិពីរដែលចិន និងរុស្ស៊ីដើរតួយ៉ាងសំខាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង