Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

សម្តេច ហ៊ុន សែន នាំកូនប្រុសទាំងពីរនាក់ជួបលោក ស៊ី ជីនពីង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាំកូនប្រុសទាំងពីរនាក់ជួបលោក ស៊ី ជីនពីង នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី ១០ កុម្ភៈ ឆ្នាំ២០២៣។

ប៉េកាំង៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១០ កុម្ភៈនេះ បានអញ្ជើញជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ក្នុងជំនួបនោះ កូនប្រុសរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី ក៏ទទួលបានការស្វាគមន៍ពីលោកប្រធានាធិបតីចិនផងដែរ។

ដូចការគ្រោងទុក នៅថ្ងៃទី១០ ខែកុម្ភៈនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។ជាជំនួបធ្វើឡើងក្នុងពេលដែលសម្តេចធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន។

ដំណើរទស្សនកិច្ឋរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសចិននៅពេលនេះ ធ្វើឡើងចំថ្ងៃនេះសម្តេច ហ៊ុន សែន ធ្វើដំណើរទៅកាន់ប្រទេសចិនចំពេលជំងឺកូវីដ-១៩នៅក្នុងប្រទេសផ្ទុះខ្លាំងហើយប្រទេសនានាបដិសេធមិនទទួលភ្ញៀវទេសចរចិន។

ក្នុងទស្សនកិច្ចនេះ គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសចិន ហើយអ្វីដែលចាប់អារម្មណ៍នោះ ក្នុងជំនួបនោះកូនប្រុសរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី ក៏ទទួលបានការស្វាគមន៍ពីលោកប្រធានាធិបតីចិនផងដែរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន CCTV បានអះអាងថា ក្នុងជំនួបរវាងសម្តេច ហ៊ុន សែន ជាមួយប្រធានាធិបតីចិន។លោកស៊ី បានហៅសម្តេច ហ៊ុន សែនថា ជា«មិត្តចាស់»និងជាភ្ញៀវបរទេសទី ១ បន្ទាប់ពីចូលឆ្នាំថ្មីចិនបានផុតទៅ និង បានវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការ«ពេជ្រ»កម្ពុជា-ចិន និង បានបង្ហាញការពេញចិត្តចំពោះប្រទេសកម្ពុជា បានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងនរណា?»។

នៅចំពោះមុខមេដឹកនាំកំពូលរបស់ចិន សម្តេច ហ៊ុន សែន បានថ្លែងចាត់ទុកជំនួយរបស់ចិនបានជួយដល់ការអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសជួយពង្រឹងឯក និង លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិផងដែរ។សម្រាប់សម្តេច ហ៊ុន សែន សេដ្ឋកិច្ចកម្ពុជា អាចងើបឈរឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង។ បើមិនមានវ៉ាក់សាំងចាក់ស្រោយ ដែលផ្តល់ដោយភាគីចិនទេនោះ មិនដឹងថា ប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ។

សូមបញ្ជាក់ថា សម្តេច ហ៊ុន សែណ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន។ ក្រៅពីជំនួបជាមួយប្រធានាធិបតីចិនហើយនោះ សម្តេច មានជំនួបជាមួយប្រធានសភា និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាងផងដែរ។ក្នុងដំណើរទស្សនកិច្ចនោះមានឯកសារចំនួនប្រមាណ ១២ ត្រូវបានរំពឹងថា នឹងត្រូវចុះហត្ថលេខារួមគ្នា ហើយកម្ពុជារំពឹងទទួលបានប្រយោជន៍សេដ្ឋកិច្ចជាតិទាំងមូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង