Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កងពលតូចិនវឹកហាត់បើក«រថក្រោះរយះ»ចម្ងាយ៤ពាន់ម៉ែត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ កងពលតូចនៃកងទ័ពជើងគោកចិនក្រុមទី ៧៧ នៃកងទ័ពរំដោះប្រជាជនចិនរឺហៅកាត់ថា (PLA) នាពេលថ្មីៗនេះបានសាកល្បងជំនាញរបស់ទាហានក្នុងការបើកបររថពាសដែកនៅលើទីលានហ្វឹកហាត់ក្នុងរយៈកម្ពស់ជាង ៤,០០០ ម៉ែត្រ ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ពួកគេនៅក្នុងសមរភូមិដ៏ស្មុគស្មាញ។

ក្នុងអំឡុងពេលធ្វើតេស្ត ទាហានបានបើករថពាសដែកឆ្លងកាត់ផ្នែកផ្លូវស្មុគ្រស្មាញជាង ១០ ដោយមានឧបសគ្គជាច្រើនដូចជាផ្លូវទឹក ។ លោក Zhao Xinfu ដែលជាទាហានដែលចូលរួមក្នុងការសាកល្បងបាននិយាយថា "ការសាកល្បងនេះមានភាពតឹងរ៉ឹងជាងការសាកល្បងមុនៗ។

ដើម្បីធ្វើឱ្យការធ្វើតេស្តកាន់តែខិតទៅជិតសមរភូមិជាក់ស្តែង ក្រុមធ្វើតេស្តមានជំនួយការគ្រូនៅលើយានជំនិះប្រយុទ្ធដើម្បីតាមដាន និងផ្តល់ព័ត៌មានបន្ថែមពីស្ថានភាពរបស់សត្រូវ ដូចជាការវាយប្រហារដោយកាំភ្លើងធំរបស់សត្រូវ ដើម្បីឱ្យប្រសើរឡើងនូវភាពទូលំទូលាយរបស់ទាហាន។

លោក Liu Yao មេបញ្ជាការ ទាហានបានឲ្យដឹងថាការធ្វើតេស្តសមយុទ្ធនេះគឺចាំបាច់បំផុតដើម្បីត្រៀមខ្លួនប្រយុទ្ធនៅក្នុងសមភូមិប្រសិនបើមានការឈ្លានពានណាមួយមកកាន់ទឹកដីនៃប្រទេសចិន៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង