Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

វៀតណាមបញ្ជូនទាហាន និងពេទ្យ ២៤នាក់ទៅប្រទេសតួកគីដើម្បីសង្រ្គោះអ្នករងគ្រោះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទាហាន​វៀតណាម​ត្រៀម​ឧបករណ៍​មុន​ចេញ​ដំណើរ​ទៅ​ប្រទេស​តួកគី​ដើម្បី​ជួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​បន្ទាប់​ពី​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

វៀតណាម៖ ទាហានវៀតណាម ២៤នាក់ និងបុគ្គលិកពេទ្យបានហោះទៅប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួយស្វែងរកជនរងគ្រោះដោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្សជាង ១៧,០០០នាក់នៅក្នុងប្រទេសតួកគី-ស៊ីរី។ ទាហាន និងបុគ្គលិកពេទ្យទាំង២៤នាក់ត្រូវបានបញ្ជូនពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ហើយទាំងអស់គឺជាអ្នកជួយសង្គ្រោះជើងចាស់ដែលមានបទពិសោធន៍ជាង១០ឆ្នាំ។

លោក To An Xo អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈវៀតណាមបាននិយាយថា វាគឺជាលើកទីមួយហើយដែលក្រសួងបានបញ្ជូនអ្នកជួយសង្គ្រោះទៅបំពេញបេសកកម្មអន្តរជាតិនៅក្នុងតំបន់មួយដែលឆ្ងាយពីប្រទេសវៀតណាម។

លោក Nguyen Chi Thanh អាយុ ៤២ ឆ្នាំមកពីផ្នែកប៉ូលីសពន្លត់អគ្គីភ័យ ហូជីមិញ បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះនឹងមានការលំបាក ប៉ុន្តែគាត់នឹងព្យាយាមអស់ពីសមត្ថភាព។ នៅឆ្នាំ ២០២០ Thanh បានចូលទៅក្នុងរូងភ្នំដែលមានជម្រៅ ២២០-២៨០ ម៉ែត្រនៅក្នុងខេត្តភាគខាងជើង Ha Giang និង Cao Bang ដើម្បីទាញយកសាកសព។

គួរបញ្ជាក់ថាការរញ្ជួយដីបានវាយប្រហារតំបន់តួកគី-ស៊ីរីកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សជាង ១៧,០០០ នាក់នៅក្នុងប្រទេសទាំងពីរគិតត្រឹមថ្ងៃព្រហស្បតិ៍ និងធ្វើឱ្យមនុស្សរាប់សែននាក់គ្មានផ្ទះសម្បែង។ វាជាគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតដែលបានវាយប្រហារតំបន់នេះចាប់តាំងពីឆ្នាំ ១៩៩៩ នៅពេលដែលការរញ្ជួយដីដ៏ខ្លាំងស្រដៀងគ្នានេះបានសម្លាប់មនុស្សជាង ១៧,០០០ នាក់នៅក្នុងប្រទេសតួកគី។ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថាអគារប្រហែល ៦,៥០០ខ្នង នៅក្នុងប្រទេសតួកគីបានដួលរលំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង