
ចិន៖ ឆ្កែ Yingkong ដែលជាឆ្កែប៉ូលីសកិត្តិយសពិសេស ១៥ ក្បាលដំបូងដែលផ្តល់ដោយរដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិន គឺឆ្កែដ៏ពិសេសដែលបានបង្រ្កាបការរត់ពន្ធគ្រឿងញៀនជាច្រើនគីឡូ។
លោក Jiang Dingzhong ប៉ូលីសនៅច្រកព្រំដែន Mangyan ដែលជាគ្រូបង្វឹកឆ្កែ Yingkong បានឲ្យដឹងថា "ជាលើកដំបូងដែលខ្ញុំបានឃើញឆ្កែ Yingkong វាមានរាងតូចល្អិត និងតូចជាងសត្វឆ្កែដែលមានអាយុដូចគ្នា។ លោកបន្ថែមថាកាលពីដើមប្រភេទឆ្កែនេះមិនសូវជាចេះដេញហិតតាមក្លិននោះទេ ដូចច្នេះកាលពីតូចលោកតែងតែបង្ហាត់វាឲ្យរៀនស្គាល់ក្លិន និងដេញតាមស្វែងរកក្លិនដែលវាបានហិត។
ក្នុងរយៈពេលតិចជាងកន្លះឆ្នាំ ឆ្កែ Yingkong បានជួយក្នុងការត្រួតពិនិត្យរថយន្តជាង ១០,០០០ គ្រឿង និងឥវ៉ាន់ជាង ៣,៥០០បំណែក។ បន្ទាប់ពីការហ្វឹកហ្វឺន និងការអនុវត្តយ៉ាងច្រើនឆ្កែ Yingkong បានរីកចម្រើនបន្តិចម្តងៗទៅជាឆ្កែប៉ូលីសដ៏ល្អម្នាក់។
សម្រាប់លោក Jiang ឆ្កែ Yingkong នេះដំបូងឡើយលោកបានយកវាទៅយាមព្រំដែន Mangyan ក្រោយយាមមួយសន្ទុះក៏មានជនសង្ស័យបើកឡានធំមួយបម្រុងឆ្លងដែន លោកបន្ថែមថាសមត្ថកិច្ចពាក់ព័ន្ធព្យាយាមស្វែងរក និងឆែកឆេឡានរបស់ជនសង្ស័យជាយូក៏ប៉ុន្តែពុំបានឃើញរបស់របរដែលខុសច្បាប់នោះទេ។ លោក Jiang បន្តថាក្រោយមកឆ្កែ Yingkong នេះក៏បានហិតក្លិននៅខាងក្រោយឡានមានរបស់សង្ស័យឆ្កែ Yingkong នេះក៏ឲ្យសញ្ញាទៅលោក Jiang ដើម្បីឆែកឆេក្រោយមក លោក Jiang ក៏បានឆែកឃើញថ្នាំញៀនជាង ៧៣គីឡូដែលបានលាក់នៅខាងក្រោយឡាន៕