681 ezgif.com resize
Swift cc time

លោក ហ៊ុន ម៉ានី ចោទលោក សម រង្ស៊ីយក«ការជេរប្រមាថ»ដើម្បីចំណេញនយោបាយ

នយោបាយ
/
អ្នកយកព័ត៌មាន:
Kun Sombor
/
កូនប្រុសពៅរបស់សម្តេច ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី។រូបភាព៖បណ្តាញសង្គម

ភ្នំពេញ៖កូនប្រុសពៅរបស់សម្តេច ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី នៅថ្ងៃទី ៩ កុម្ភៈនេះ បានចេញរិះគន់ចំៗចំពោះ លោក សម រង្ស៉ី ពាក់ព័ន្ធនឹងការជេរប្រមាថក្រុមគ្រួសារលោក ក្នុងពេលគ្រួសារលោកកំពុងមានទុក្ខ។លោក ហ៊ុន ម៉ានី បានចោទលោក សម រង្ស៊ី បានប្រើប្រាស់យក«ការជេរប្រមាថ»គ្រួសារលោក ដើម្បីចំណេញនយោបាយ។

តាមបណ្តាញសង្គមផ្លូវនៅថ្ងៃនេះ លោក ហ៊ុន ម៉ានី កូនប្រុសរបស់ ហ៊ុន សែន និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញមុខឆ្លើយតបចំពោះអ្នកនយោបាយចាស់វស្សា គឺលោក សម រង្ស៊ី ក្រោយពីអ្នកនយោបាយក្រៅស្រុករូបនេះ បានវាយប្រហារដោយគ្មានសីលធម៌ចំពោះម្តាយមីងរបស់លោក គឺលោកស្រី ហ៊ុន សុថា ដែលទទួលមរណភាពហើយក្តី។

លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ «ពេលគ្រួសារគេមានទុក្ខ ខ្ញុំ តំណាងឱ្យក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ។ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ»

ប្រតិកម្មរបស់លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានសរសេរចោទលោកស្រី ហ៊ុន សុថា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្របពេលដែល លោកស្រី ហ៊ុន សុថា ទទួលមរណភាព។

អមជាមួយសារឆ្លើយតបខ្លួន លោក ហ៊ុន ម៉ានី បានបង្ហោះរូបភាពកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ គ្រាដែលឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដែលជាម្តាយបង្កើតរបស់ លោកស្រី ជូឡុង សូមួរ៉ា និង ត្រូវជាម្តាយក្មេករបស់ លោក សម រង្ស៉ី ទទួលមរណភាពនោះ។រូបភាពនេះ ប្រហែលជាលោក ហ៊ុន ម៉ានី ចង់បង្ហាញថា ធ្វើបុណ្យ ឬអំពើល្អជាមួយលោក សម រង្ស៊ី តែបែរត្រូវសងមកវិញដោយការជេរប្រមាថ។

តែយ៉ាងណាក្តី សម្ដេច ហ៊ុន សែន បានចាត់ទុកការព្យាយាមបំភ្លៃព័ត៌មានរបស់លោក សម រង្ស៉ី នេះ គឺជាទង្វើគ្មានសារជាតិជាមនុស្ស ហើយសម្តេចបានតបដោយទន់ភ្លន់ថា អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្ស និង ខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារសម្តេច៕

Khcct banner

អត្ថបទទាក់ទង