Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រុស្ស៊ីដាក់ទណ្ឌកម្មលើជនជាតិអាម៉េរិកចំនួន ៧៧ បន្ថែមទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ព្រលានយន្តហោះមួយក្នុងទីក្រុងមូស្គូ

រុស្សី៖ ទីក្រុងមូស្គូបានបង្ហាញការដាក់ទណ្ឌកម្មសងសឹកទៅលើជនជាតិអាម៉េរិកចំនួន ៧៧ នាក់បន្ថែមទៀត រួមទាំងអភិបាលចំនួន ៣៣ នាក់ និងសាច់ញាតិរបស់មេដឹកនាំគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ វិធានការថ្មីនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួន ២២ ដែលខ្លួនបានចោទប្រកាន់ថាបានជួយយោធារុស្ស៊ី។

ក្រសួងការបរទេសរុស្សីបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា បុគ្គលទាំងអស់ដែលបានចុះបញ្ជីត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ពីការចូលប្រទេសរុស្ស៊ី។ ក្រសួងបាននិយាយថា បញ្ជីនេះត្រូវបានចងក្រងជាការឆ្លើយតបទៅនឹង "ការពង្រីកជាបន្តរបស់ទីក្រុងវ៉ាស៊ីនតោន" នៃការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ។

ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបមុននេះ បានកំណត់គោលដៅលើអ្នកនយោបាយ ពាណិជ្ជករ ឥស្សរជនយោធា និងក្រុមគ្រួសាររបស់រុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង