Yearendyearend1140x150

រុស្សីត្រៀមខ្លួនពិភាក្សាជាមួយលោកខាងលិចជុំវិញជម្លោះអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្រសួងការបរទេសរុស្ស៊ីនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

រុស្សី៖ លោក Sergey Belyaev ប្រធាននាយកដ្ឋានអឺរ៉ុបទីពីរនៃក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពិភាក្សាយ៉ាងសំខាន់ជាមួយក្រុមលោកខាងលិចទាំងមូល ឬភាគីណាមួយនោះ។ អ្នកការទូតជាន់ខ្ពស់បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយ RTVI ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។

លោក Belyaev បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីបានត្រៀមលក្ខណៈដើម្បីនិយាយជាមួយ " អង់គ្លេស ហ្វាំងឡង់ ស៊ុយអែត រឺបណ្តាលក្រុមប្រទេសលោកខាងលិចណាមួយ"។ ដើម្បីបញ្ចប់ជម្លោះជាមួយប្រទេសអ៊ុយក្រែន។

អ្នកការទូតបានចង្អុលបង្ហាញពីអសមត្ថភាពរបស់ប្រទេសលោកខាងលិចក្នុងការចរចាក្នុងមធ្យោបាយដ៏មានអត្ថន័យណាមួយ ដោយបានរំឮកឡើងវិញនូវលទ្ធផលនៃការបំផ្ទុះដែលបានបំផ្លាញយ៉ាងខ្លាំងនូវបំពង់បង្ហូរ Nord Stream កាលពីខែកញ្ញាឆ្នាំមុន។ លោក Belyaev បានកត់សម្គាល់ថា ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតរបស់ទីក្រុងមូស្គូសម្រាប់ការស៊ើបអង្កេតរួមគ្នាលើឧប្បត្តិហេតុក៏ដោយក៏លោកខាងលិចបានបង្ហាញការស្ទាក់ស្ទើរគួរឱ្យសង្ស័យក្នុងការធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាព។ "ចំពោះសំណើទាំងអស់របស់យើងជុំវិញការបន្តដាក់ទ័ណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្សី។

គួរបញ្ជាក់ថាទំនាក់ទំនងរវាងរុស្សី និងលោកខាងលិចមានភាពរអាក់រអួលមួយរយៈ ប៉ុន្តែបានធ្លាក់ចុះកាលពីខែកុម្ភៈឆ្នាំមុន បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើងពីការបរាជ័យរបស់ក្រុងកៀវក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យក្រុង Donetsk និង Lugansk ទទួលបានការបែងចែកជាថ្មី។ ពិធីសារដែលសម្របសម្រួលដោយអាល្លឺម៉ង់ និងបារាំងត្រូវបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ ។ អតីតមេដឹកនាំអ៊ុយក្រែន អាល្លឺម៉ង់ និងបារាំងចាប់តាំងពីពេលនោះមកបានទទួលស្គាល់ថាគោលដៅចម្បងរបស់គៀវគឺប្រើប្រាស់កិច្ចព្រមព្រៀង ក្នុងការកសាងយោធារបស់ខ្លួន។ ប្រតិបត្តិការនេះត្រូវបានរដ្ឋាភិបាលក្រុងម៉ូស្គូបានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងធានាសន្តិសុខពហុភាគីដ៏ទូលំទូលាយ ប៉ុន្តែនេះត្រូវបានក្រុងវ៉ាស៊ីនតោនច្រានចោលទាំងស្រុង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង