រាជធានីភ្នំពេញ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏រំភើបមួយសម្រាប់គ្រួសារដែលមានកុមារតូចៗ នៅថ្ងៃទី ២៥ និង ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃដែលមានឈ្មោះថា KiddieQuest: Unlock Your Child's Potential សន្យាថានឹងក្លាយជាបទពិសោធន៍នៃការអប់រំដ៏រីករាយសម្រាប់កុមារ ក៏ដូចជាចូលរួមចំណែកកែប្រែជីវិតរបស់កុមារក្រីក្រនៅកម្ពុជា។
មាតាបិតាដែលចូលរួមនឹងមានឱកាសដើម្បីពិនិត្យមើល Smart Baby Club របស់សាលា ដែលគ្រប់គ្រងដោយ Tutor Impact UK ដែលផ្តល់នូវបរិយាកាសជំរុញទឹកចិត្ត និងការសិក្សាសម្រាប់ទារកឱ្យលូតលាស់ ដោយមានការចូលរួមយ៉ាងសកម្មពីឪពុកម្តាយរបស់ពួកគេ។ ក្លឹបកម្សាន្តដែលមានសុវត្ថិភាព និងភាពរីករាយនេះស្វែងរកការចិញ្ចឹមបីបាច់ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគត។
គ្រួសារដែលមានទារកអាយុចន្លោះពី ៧ ដល់ ២ ខែ និងកុមារអាយុចន្លោះពី ២ ដល់ ៥ឆ្នាំ នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះដែលរំពឹងថានឹងទទួលបានអ្នកចូលរួមចំនួន ៣០០ គ្រួសារ។ កម្មវិធីនឹងរួមបញ្ចូលសកម្មភាពជាច្រើន រួមទាំងការវាយតម្លៃការអភិវឌ្ឍន៍ទារក ហ្គេមសប្បាយៗសម្រាប់កុមារតូចៗ និងការសម្តែង ដើម្បីផ្តល់នូវការកម្សាន្តសមរម្យ។ ការធ្វើតេស្តអភិវឌ្ឍន៍ទារកនឹងវាយតម្លៃលើដែនចំនួន ៥ របស់កូនអ្នក ដែលការអភិវឌ្ឍរបស់ខួរក្បាលទារក ការយល់ដឹង និងទំនាក់ទំនង។ ព្រឹត្តិការណ៍នេះក៏ផ្តល់ជូននូវរង្វាន់ធំនៃការផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តជាច្រើន។ វាប្រាកដថាជាបទពិសោធន៍ដ៏រីករាយដែលនឹងជួយបង្ហាញភាពច្នៃប្រឌិតរបស់កុមារ និងមានឥទ្ធិពលវិជ្ជមានទៅលើជីវិតកុមារដទៃ។
សកម្មភាពដែលត្រូវបានកែសម្រួលជាពិសេសសម្រាប់ទារកដែលមានអាយុពី ៧ ដល់ ២៤ ខែនឹងរួមបញ្ចូលការវារប្រណាំងរត់លាក់ខ្លួន និងស្វែងរក និងការធ្វើតម្រាប់តាម ។ ចំណែកសកម្មភាពសម្រាប់ក្មេងអាយុពី២ដល់៥ឆ្នាំនឹងមានរការទាត់បាល់ ល្បែងផ្គុំរូប និងលេង Red Light Green Light។
ចំណុចលេចធ្លោនៃព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ គឺកម្មវិធី Handprint Art Challenge ដែលនឹងក្លាយជាមធ្យោបាយដ៏ល្អមួយក្នុងការចូលរួមចំណែកកែប្រែជីវិតរបស់កុមារក្រីក្រនៅកម្ពុជា។ ព្រឹត្តិការណ៍នេះគឺបើកសម្រាប់សាធារណជនចូលរួមដោយមិនគីថ្លៃ ប៉ុន្តែថវិកាដែលរៃអង្គាស នឹងត្រូវបរិច្ចាគទៅអង្គការផ្កាយសមុទ្រកម្ពុជា ដែលជាអង្គការដែលផ្តល់ការអប់រំ និងការគាំទ្រដល់កុមារក្រីក្រនៅកម្ពុជា។ ថវិកានឹងត្រូវបានប្រមូលតាមរយៈការដេញថ្លៃ ពីក្រុមហ៊ុន ឬបុគ្គលដែលចាប់អារម្មណ៍ក្នុងការជួយ និងគាំទ្របុព្វហេតុនេះអាចទិញស្នាដៃសិល្បៈដែលបង្កើតដោយកុមារ។ ការដេញថ្លៃផ្តល់ឱកាសដ៏ល្អមួយដែលមិនត្រឹមតែផ្តល់អំណោយដល់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីអបអរសាទរការច្នៃប្រឌិតនៃគំនិតវ័យក្មេងទាំងនេះផងដែរ។ ប្រាក់ចំណូលទាំងអស់ដែលបានមកពីការដេញថ្លៃនឹងទៅកាន់មូលនិធិដោយផ្ទាល់ ដើម្បីធានាថាកុមារនឹងទទួលបានការអប់រំ និងការគាំទ្រផ្លូវចិត្តដែលពួកគេត្រូវការ។
សាលាអន្តរជាតិ Shrewsbury ភ្នំពេញ មានបេសកកម្មច្បាស់លាស់។ សាលានេះដែរបានអប់រំ និងផ្តល់សិទ្ធិអំណាចដល់សិស្សម្នាក់ៗឱ្យរីកចម្រើនក្នុងជីវិត និងរួមចំណែកជាវិជ្ជមានដល់ពិភពលោកនៅជុំវិញពួកគេ។ លោក Toby Waterson នាយកស្ថាបនិកនៃសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ បានពន្យល់ថា៖
« សាលា Shrewsbury “តែងតែស្វែងរកមធ្យោបាយដើម្បីអនុវត្តក្រមសីលធម៌។ វាមិនលឿនពេកទេក្នុងការចាប់ផ្តើមក្មេងៗក្នុងដំណើរនេះ! តាមរយៈការចូលរួមក្នុងកម្មវិធី Handprint Art Challenge ក្រុមគ្រួសារទាំងអស់នឹងមិនត្រឹមតែមានភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងមានការរួមចំណែកជាវិជ្ជមានផងដែរ។ »
វត្តមានរបស់កញ្ញា Adda Angel ក្នុងព្រឹត្តិការណ៍នេះគឺជាការបន្ថែមនូវភាពរំភើបមួយ។ មាតាបិតាកុមារនឹងយល់ថាវាផ្តល់រង្វាន់ជាពិសេសក្នុងការនាំកូនៗរបស់ពួកគេមកជាមួយ និងទទួលបានបទពិសោធន៍ជាវិជ្ជមាននៃភាពជាម្តាយរបស់លោកស្រី Adda Angel ។ វាជាឱកាសដ៏ល្អសម្រាប់អ្នករាល់គ្នាដើម្បីមកជួបជុំគ្នានិងធ្វើឱ្យមានភាពខុសគ្នាយូរអង្វែង។
KiddieQuest៖ Unlock Your Child’s Potential គឺជាឱកាសមួយសម្រាប់ក្រុមគ្រួសារក្នុងការចងភ្ជាប់ និងបង្កើតអនុស្សាវរីយ៍ ហើយវាក៏មានគោលបំណងដើម្បីបណ្ដុះបណ្ដាលកុមារអំពីសារៈសំខាន់នៃការផ្តល់ឱ្យ និងបង្កើតផលវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។ ព្រឹត្តិការណ៍នេះដើរតួជាវេទិកាមួយសម្រាប់ក្រុមគ្រួសារក្នុងការចងភ្ជាប់ និងបង្កើតអនុស្សាវរីយ៍ ក៏ដូចជាធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងជីវិតរបស់កុមារដទៃផងដែរ។ សាលាកំពុងផ្តល់រង្វាន់ និងការលើកទឹកចិត្តដល់អ្នកចូលរួម។ តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្រុមគ្រួសារដែលចូលរួមនឹងត្រលប់ទៅវិញ ដោយដឹងថាពួកគេបានធ្វើឱ្យមានការផ្លាស់ប្តូរជីវិតរបស់កុមារក្រីក្រនៅកម្ពុជា ។ ដូច្នេះសូមកុំខកខានព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនេះ ហើយចូលរួមជាមួយយើងក្នុងការជួយធ្វើឱ្យមានការផ្លាស់ប្តូរ។
ចុះឈ្មោះឥឡូវនេះតាមរយៈ https://form.jotform.com/230371332129447
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
TWPR
អគារ Flatiron ជាន់ទី១៧, ផ្លូវ១០២ 102, Phnom Penh City Centre,
ភូមិ១, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
023 221 878
www.twowaypr.com
អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ
សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ ជាមួយគ្នានេះដែឬ សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។ សាលានឹងអនុលោមតាមកម្មធីសិក្សាពិសេសរបស់សាលាShrewsbury នៃចក្រភពអង់គ្លេស តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។ អតីតអ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញ លោក ឆាលស៍ ដាវីន ក៏ជាអតីតសិស្សនៅ សាលា អន្តរជាតិ Shrewsbury នៃចក្រភពអង់គ្លេស ផងដែរ។
www.shrewsbury.edu.kh