Yearendyearend1140x150

ចំនួនអ្នកស្លាប់ដោយសារ«គ្រោះរញ្ជួយដី»កើនជាង ៤០០០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

តួកគី៖ចំនួនអ្នកស្លាប់ពីការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃចន្ទដែលបានវាយប្រហារភាគខាងត្បូងនៃប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរីកាលពីព្រឹកថ្ងៃចន្ទបានកើនឡើងជាង៤០០០ នាក់នៅក្នុងប្រទេសតួកគី។ នេះបើយោងតាមអនុប្រធានាធិបតីតួកគីលោក Fuat Oktay បាននិយាយនៅប៉ុន្មានម៉ោងមុននេះ ដោយក្នុងនោះមានយ៉ាងហោចណាស់មនុស្ស ១៤,៤៨៣នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសបន្ទាប់ពីការរញ្ជួយដ៏ខ្លាំងខ្លាកាលពីព្រឹមទាបភ្លឺនាថ្ងៃច័ន្ទ។

ការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័របានវាយប្រហារខេត្តភាគខាងត្បូងនៃប្រទេស Türkiye ហើយបានបន្ត រញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័របន្ថែមទៀត នាប៉ុន្មាននាទីក្រោយមកនៅក្នុងខេត្ត Gaziantep ភាគខាងត្បូងរបស់ប្រទេសតួកគី និងការរញ្ជួយដីកម្រិត ៧.៦ នៅក្នុងតំបន់ក្បែរនោះ។

ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកមនុស្សដែលកប់នៅក្រោមគំនរបាក់បែកនៃអគារ ១៤ ជាន់ដែលបានដួលរលំនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតនៅក្នុងខេត្ត Adana ។ ប្រជាជនដែលរស់នៅក្នុងអគារនៅក្បែរនោះដែលបានរួចរស់ជីវិតពីការរញ្ជួយដី ប៉ុន្តែការខូចខាតរចនាសម្ព័ន្ធទ្រង់ទ្រាយធំ និងត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាពភ្លាមៗ។

ប្រធានាធិបតីតួកគីលោក Erdogan កាលពីថ្ងៃចន្ទបានប្រកាសកាន់ទុក្ខជាតិចំនួនប្រាំពីរថ្ងៃសម្រាប់ជនរងគ្រោះនៃការរញ្ជួយដី។ ការរញ្ជួយដីកាលពីថ្ងៃច័ន្ទត្រូវបានគេជឿថាមានកម្លាំងខ្លាំងបំផុតនៅក្នុងប្រទេស Türkiye ចាប់តាំងពីការរញ្ជួយដីកម្រិត ៧.៩ នៅខេត្ត Erzincan ភាគខាងកើតដែលបានសម្លាប់មនុស្ស ៣៣,០០០ នាក់ក្នុងឆ្នាំ ១៩៣៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង