
រុស្សី៖ ទាហានរុស្ស៊ីបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាមួយនឹងរថក្រោះ T-90M កម្រិតខ្ពស់របស់ខ្លួននៅឯកន្លែងហ្វឹកហាត់ក្នុងតំបន់ Leningrad ជាវិធានការប្រឆាំងនឹងការយល់ព្រមរបស់អាល្លឺម៉ង់ក្នុងការនាំចេញរថក្រោះទៅកាន់អ៊ុយក្រែន។ នេះបើយោងតាមការអះអាងរបស់ក្រសួងការពារជាតិរុស្សី។
ក្នុងអំឡុងពេលសមយុទ្ធទាំងយប់ទាំងថ្ងៃ រថក្រោះវាយប្រហារគោលដៅរួមមានរថពាសដែកសត្រូវ កម្លាំងមនុស្ស និងយន្តហោះនៅចម្ងាយផ្សេងៗគ្នារហូតដល់ ៥,០០០ ម៉ែត្រ។ រថក្រោះ T-90M គឺជាកំណែអាប់ដេតថ្មីនៃរថក្រោះរួមមាន ប្រព័ន្ធគ្រប់គ្រងភ្លើង និងប្រព័ន្ធការពារពិសេសដែលជាផលិតផលរបស់រុស្សីចុងក្រោយ។រុស្សីបើសមយុទ្ធនេះចំពេលដែល អាល្លឺម៉ង់បានប្រកាសការយល់ព្រមលើការនាំចេញរថក្រោះទៅកាន់អ៊ុយក្រែន។
អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា ប្រទេសអាល្លឺម៉ង់បានយល់ព្រមលើការនាំចេញរថក្រោះប្រយុទ្ធ Leopard 1 ចាស់របស់ខ្លួនទៅកាន់អ៊ុយក្រែន ប៉ុន្តែចំនួនរថក្រោះ និងកាលបរិច្ឆេទនៅ តែមិនទាន់កំណត់នៅឡើយ។
រថក្រោះ Leopard 1 គឺជារថក្រោះប្រយុទ្ធដែលបង្កើតឡើងដំបូងបង្អស់របស់ប្រទេសអាឡឺម៉ង់បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ៕