Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ប៉េកាំងចាប់ផ្តើមដំណើរការ«ផលិតកម្មឧស្សាហកម្ម» និងគម្រោងធំៗឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ទីក្រុងប៉េកាំងបាននឹងកំពុងចាត់វិធានការផ្សេងៗដើម្បីជំរុញគម្រោងសំខាន់ៗ ក៏ដូចជាជួយក្រុមហ៊ុនឱ្យដំណើរការការងារ និងផលិតកម្មឡើងវិញចាប់ពីដើមឆ្នាំទន្សាយនេះ។ គម្រោងធំៗចំនួន ៥០ របស់ទីក្រុងប៉េកាំងក្នុងឆ្នាំ ២០២៣ ត្រូវបានចាប់ផ្តើមជាផ្លូវការនាថ្ងៃអង្គារនេះ។

ជាមួយនឹងការវិនិយោគសរុបចំនួនប្រមាណ ៧.១៩ ពាន់លានដុល្លារ គម្រោងទាំងនេះផ្តោតជាសំខាន់លើឧស្សាហកម្មទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធទីក្រុង នៅដើមឆ្នាំ ២០២៣នេះ ទីក្រុងប៉េកាំងនឹងចាប់ផ្តើមគម្រោងសំខាន់ៗចំនួន ១៦០ ដែលក្នុងនោះការវិនិយោគនឹងឈានដល់ប្រហែល ៣៩.៩៦ ពាន់លានដុល្លារអាម៉េរិក។

លោក Han Wei ប្រធាននាយកដ្ឋានវិនិយោគជាមួយការអភិវឌ្ឍន៍ របស់ទីក្រុងប៉េកាំង បាននិយាយថា "យើងនឹងផ្តល់អាទិភាពដល់ការចែកចាយកត្តាផលិតកម្ម និងធនធាន ដូចជាដីធ្លី និងដើមទុន ទៅកាន់គម្រោងធំៗ ដើម្បីសម្រួលដល់ការបើកដំណើរការ និងការសាងសង់របស់ពួកគេប្រកបដោយប្រសិទ្ធភាព និងសណ្តាប់ធ្នាប់"។

ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងក៏បាននិងកំពុងជួយសហគ្រាសឱ្យដំណើរការនិងផលិតកម្មឡើងវិញបន្ទាប់ពីបុណ្យនិទាឃរដូវ។ សួនឧស្សាហកម្មចិន-អាល្លឺម៉ង់នៅស្រុក Shunyi បានដាក់នូវវិធានការសាងសង់ផ្សេងៗដើម្បីពន្លឿនល្បឿននៃការសាងសង់។

បន្ថែមពីនេះផ្លូវបើកបរស្វ័យប្រវត្តិរបស់ទីក្រុងប៉េកាំងក៏បានឈានចូលដំណាក់កាលថ្មីមួយផងដែរ ដោយរថយន្តបើកបរដោយខ្លួនឯងចំនួន ២០ គ្រឿងកំពុងដំណើរការជាក្រុមនៅលើផ្លូវដែលបានកំណត់នៅក្នុងមួយចំនួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង